អាវុធហត្ថ​ខេត្តមណ្ឌលគិរី បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ខុសច្បាប់​ចំនួន ០២ គ្រឿង

0

​មណ្ឌលគិរី´ អាវុធហត្ថ​ខេត្ត​សហការ​ណ៏​ជាមួយ​អាវុធហត្ថ​ស្រុក អូររាំង នឹង​ស្រុក​កែរ​សីមា បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ខុសច្បាប់​ចំនួន ០២ គ្រឿង ត្រង់ចំណុច ភូមិ ឆ្នែង ឃុំ ស្រែ​ខ្ទុ​ម ស្រុក​កែវ​សី​ម៉ា ខេត្ត មណ្ឌលគិរី នៅ​យប់ ថ្ងៃទី ២៣ ខែ កុ​ម្ភះ ឆ្នាំ ២០១៦​។​
​មន្ត្រី​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ដោយមាន​បទបញ្ជា​ពី​មេបញ្ជាការ​ខេត្ត កម្លាំង​ចំនួន​០៨ នាក់ បាន​ជិះ​រថយន្ត ៤ គ្រឿង ចុះបង្ក្រាប​បាន​រថយន្ត​ដឹកឈើ​ខុសច្បាប់​ចំនួន​២​គ្រឿង ប្រគល់អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​រថយន្ត​ទី​០១ . ចាប់បាន​នៅវេលា​ម៉ោង ០៩.០០ នាទី យប់​ស្ថិតនៅ​ភូមិ ឆ្នែង ឃុំ ស្រែ​ខ្ទុ​ម ស្រុក កែវ​សី​ម៉ា ខេត្ត មណ្ឌលគិរី រថយន្ត​ម៉ាក Toyota 4renner ព​ណ៏ ស្ករ ស្លាក​លេខ 2F 1828 ដឹកឈើ​ខុសច្បាប់​ប្រភេទ ធ្នង់ ចំនួន ១០ ដុំ នឹង បាន​ឃាត់ខ្លួន​អ្នកបើកបរ ០១ នាក់ ឈ្មោះ ញឹម រឿង ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកបើកបរ​រថយន្ត រស់នៅ​ភូមិ​ឃុំ​ខាងលើ ។​រថយន្ត​ទី ០២ . ចាប់បាន​នៅវេលា​ម៉ោង ០៦ .៣០ នាទី ព្រឹក ស្ថិតនៅ​ភូមិ ឆ្នែង ឃុំ ស្រែ​ខ្ទុ​ម ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី រថយន្ត​ម៉ាក Camary ឆ្នាំ ២០០២ ព​ណ៏ ទឹកប្រាក់ ពាក់​ស្លាក​លេខ 2 J 3487 ដឹក​ឈេ​ី​ខុស​ប្រភេទ​ធ្នង់​ចំនួន ០៦ ដុំ រថយន្ត​នឹង​ឈើ​ទាំងអស់​រួមទាំង​បើកបរ នឹងត្រូវ​បំពេញបែបបទ​ប្រគល់​ឲ្យ​ខាង មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ស្នាក់ការ​អភិរក្ស​ជីវៈចម្រុះ​ស្រុក​កែ​សីមា នៅ​រសៀល​ថ្ងៃទី​២៤​។​
​ប្រភព​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ប្រតិបត្តិការ​ណ៏​ចាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលើ​បាន​និយាយថា មុខ​ពេល​ក្រុម​អាវុធហត្ថ​ចាប់​ឡាន​ដឹកឈើ​ទាំងពីរ​គ្រឿង គឺ​មុន​ម៉ោង​៩​យប់​ក្រុម​អាវុធហត្ថ​ដែល​ដឹកនាំ​ដោយ​លោក រុន ឌឿ​ន នាយការិយាល័យ​បច្ចេកទេស​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​ចាប់​ឃាត់​រថយន្ត​ម៉ាក​កាមរី​ស្វិត​ពីរ​គ្រឿង របស់​ឈ្មោះ រ័ត្ន ជា​មន្ត្រី​អាវុធហត្ថ​ដែលមាន​វត្តមាន​ក្នុង​ប្រតិបត្តិ​ការចាប់​ឡាន​ដឹកឈើ​ខាងលើ​នេះដែរ​។​ប្រភព​ដដែល​បន្តថា ក្រោយពី​ការដោះលែង​ឲ្យ​ឡាន​កាមរី​ស្វិត​ដែឡ​ដឹកឈើ​ពេញៗ​នោះ​ទៅ​បាត់ នៅវេលា​ម៉ោង​ប្រមាណ​ជា​៩​យប់​ដដែល ក្រុម​អាវុធហត្ថ​ដែល​បាន​ដោះលែង​រថយន្ត​កាមរី​ស្វិត ក៏​ចាប់បាន​ឡាន​ដឹកឈើ​ពីរ​គ្រឿង​ទៀត​គឺ មួយគ្រឿង​ម៉ាក​4runner នឹង​កាមរី​បា​ឡែ​ន រួច​យកមក​រក្សាទុក​នៅ​ស្នាក់ការ​សន្តិសុខ​លេខ​៧៦១ ដើម្បី​យក​ស្នាដៃ​ជូន​ថ្នាក់លើ​មើល​លេង ក្រោម​ការរិះគន់​យ៉ាង​ចាស់ដៃ​របស់​ប្រជាពលរដ្ឋ ព្រោះតែ​ឡាន​ដឹកឈើ​របស់​គ្នី​គ្នាឯង គេ​ចាប់បាន​ហើយ​ដោះលែង​វិញ ចំណែក​ឡាន​គេ​ផ្សេង​ចាប់បាន​ហើយ​អូ​សកាត់ផ្លូវ ដូច​ល្ខោន​ឲ្យ​ប្រជាជន​មើលថា ក្រុម​ខ្លួន​បាន​ចេញមុខ​សស្រាក់សស្រាំ​ក្នុងការ​ប​ង្ក្រា​ម​បទល្មើស​ព្រៃឈើ​។​photo_2016-02-25_10-46-20
​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ក្នុង​ខែ​កុ​ម្ភះ​នេះ​ត្រូវគេ​មើលឃើញថា កំពុង​យីអ៊ុន​ដាក់​អារក្ស​ជាន់​យ៉ាងខ្លាំង​តាំងពី មេបញ្ជាការ​រហូតដល់​មន្ត្រី​ក្រោម​ឱ​វ៉ាទ ព្រោះតែ​ជាប់​ពាក់​ព័​ន្ឋ​ជាមួយ​បទល្មើស​ព្រៃឈើ ។​ស្របពេល​ដែល​នាយ​ឧ​ត្ត​ម​សេនី​យ៏ សៅ សុខា អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រមាន​ក្រុម​អ្នកសារព័ត៌មាន​ថា អាច​នឹង​ជាប់​ទោសទណ្ឌ​ក្នុង​បទល្មើស​ព្រៃឈើ តែបើ​គេ​ប្រ​ឡែក មើលទៅ​កូនចៅ​របស់លោក នាយ​ឧ​ត្ត​ម​សេនី​យ៏​វិញ អាច​ហ្នឹង​ក្លាយទៅជា​សម្លម្ជូ​កំពឹស​ផង​ក៏​មិនដឹង ព្រោះតែ​ខ្លះ រកស៊ី​ដោយផ្ទាល់ នឹង​ខ្លះទៀត ជា​អ្នកដើរ​កត់​ក្បាល​ឡាន​ដឹកឈើ​យកលុយ​រាល់​ថ្ងៃខែ​។​photo_2016-02-25_10-46-18
​ជាក់ស្តែង​នៅ​ស្រុក​កែវ​សីមា អាវុធហត្ថ​ដែលជា​ប់​ពាក់​ព័​ន្ឋ​ជាមួយ​បទល្មើស​ព្រៃឈើ ដែល​រកស៊ី​ផ្ទាល់​មានឈ្មោះ​ដូចជា លោក ស៊ូ សុវណ្ណ​ធី មេបញ្ជាការរង​អាវុធហត្ថ​ស្រុក លោក ញឹក សុវណ្ណ​រ័ត្ន អាវុធហត្ថ​ខេត្ត លោក ស្នា មេបញ្ជាការរង​អាវុធហត្ថ​ស្នាក់ការ​៧៦១​ប្រចាំ​ស្រុក​កែវ​សីមា លោក​ជា វណ្ណ​ណាក់ អាវុធហត្ថ​ខេត្ត​ទទួល​ទិស​ស្រុក​កែវ​សីមា ចំណែក​អាវុធហត្ថ​ដែលមាន​ឈ្មោះ​ជាប់​ក្នុងការ​រាប់​ក្បាល​ឡាន​ដឹកឈើ​ដាក់​ខែ មានឈ្មោះ ប៉ៃ លិ​ន មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​កែវ​សីមា​ទទួល​កញ្ចប់​ឲ្យ​លោក សាក់ សារុន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា ឈ្មោះ ស្នា មេបញ្ជាការរង​អាវុធហត្ថ​ស្នាក់ការ​៧៦១​ទទួល​កញ្ចប់​ឲ្យ​លោក សាក់ សា​គុណ មេ​ស្នាក់ការ​សន្តិសុខ​លេខ​៧៦១ រួមទាំង​លោក តុ​ប វ៉ាត មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំ​នៅ​អភិរក្ស​ជីវចម្រុះ​សីមា ក៏​ជា​អ្នកមាន​ឥ​ទ្ឋិ​ពល ក្នុងការ​ប្រមូល​លុយ​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស ឲ្យ​ទៅ​លោក មាគ វុ​ឌ្ឋី ដែលជា​ប្រធាន​គម្រោង​អភិរក្ស​៕photo_2016-02-25_10-46-14 photo_2016-02-25_10-46-12