ភ្នំពេញៈ នាថ្ងៃទី២៤ខែកុម្ភៈនៅទីស្តីការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធ សភានិងអធិការកិច្ចនិងជាប្រធានសមាគមនារីកម្ពុជាសន្តិភាពដើម្បីអភិវឌ្ឍន៍បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូនៃសាខាសមាគមនារីកម្ពុជាសន្តិភាពដើម្បីភិវឌ្ឍន៍ក្រសួងព័ត៌មានដែលដឹកនាំដោយលោកជំទាវទេពរង្សី នៅក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនាលើកទី១០៥ ។
នៅក្នុងឱកាសនៅដែរ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍ លើក
ឡើងថា៖សាខានៃសមាគមនារីកម្ពុជាសន្តិភាពដើម្បីអភិវឌ្ឍន៍នៅក្រសួងព័ត៌មានចួលរួម ក្នុង
សកម្មភាពកិច្ចការសង្គមនិងសកម្មភាពមនុស្សធម៌ជាច្រើនជួយដល់ជនរងគ្រោះនិងកុមារ
កំព្រាមនុស្សចាស់ជរានិងមន្ត្រីរាជការចូលនិវត្តដែលមានជម្ងឺ។
លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍បញ្ជាក់ទៀតថា៖ស្ត្រីនៅ ក្រសួងតមានបានចូលរួមយ៉ាងសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មាននូវព្រឹត្តិការណ៍នានាទាន់តុការណ៍និងបានផ្សព្វផ្សាយសារអប់រំសុខភាពនិងសារនយោបាយនិងការអភិវឌ្ឍន៍រីកចំរើនសេដ្ឋកិច្ចដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយក រដ្ឋមន្ត្រី ។
ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយយុទ្ធសាសស្ត្រចតុកោណមុំទី៤ ដោយបានដាក់បញ្ចូលស្ត្រីឲ្យមានតួនាទី ធ្វើជា រដ្ឋេលខាធិការអនុរដ្ឋលេខាធិការតាម ក្រសួងនានានិង អភិបាលរងខេត្ត ក្រុង រាជធានីនិងជាអភិបាលរងស្រុក ខណ្ឌព្រមទាំង នៅ ក្នុងជួរកងកំលាំងប្រដាប់់អាវុធក្នុងការលើកកំពស់សមភាពយ៉េនឌ័រស្ត្រី ដើរតួនាទីក្នុងការ អភិ
វឌ្ឍន៍និងដឹកនាំការអភិវឌ្ឍន៍ប្រទេសជាតិជាក់ស្តែងនៅក្រសួងព័ត៌មានក៍មានរដ្ឋលេខាធិការ
អនុរដ្ឋលេខាធិការនិងថ្នាក់ដឹកនាំនៅតាមនាយកដ្ឋានការិយាល័យមួយចំនួនមានស្ត្រី ជាថ្នាក់ ដឹកនាំ ។
លោកជំទាវឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងកោតសរសើរចំពោះការដឹកនាំរបស់ប្រធានសាខានៃប្រធានសមាគមនារីកម្ពុជាសន្តិភាពដើម្បីអភិវឌ្ឍន៍ក្រសួងព័ត៌មានបាន ចុះ ជួយពង្រឹងបណ្តាញនារីក្នុងការធ្វើសកម្មភាពព័ត៌មានផ្សព្វផ្សាយព័ត៌មានពិតនៅថ្នាក់មូលដ្ឋាន
អំពីការអភិវឌ្ឍន៍រីកចំរើននិងការលើកកំពស់ស្ត្រី កុមារការងារនយោបាយការងារអប់រំ។ រាជ
រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី
បានធ្វើការអភិវឌ្ឍន៍សាលារៀន ការអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍន៍ស្ពានផ្លូវថ្នល់ មន្ទីរពេទ្យផ្តល់ការងារធ្វើជួបនប្រជាពលរដ្ឋនិងការអនុវត្តច្បាប់ ការពោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមិតសេរីភាពការចូលរួម និងការបោះឆ្នោតតាមអាណត្តិជាមបន្តបន្ទាប់តាមលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ៕




































