​ជាប់​ព័ន្ធ​នាគារ​ជាង​១០​ឆ្នាំ ចេញមក​វិញ ជួញដូរ​គ្រឿងញៀន​ ​ត្រូវបាន កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ ចាប់ខ្លួន​

0

​ ភ្នំពេញ​៖​បុរស​ស្ស័​យ​ម្នាក់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​រយះពេល​ជាង​១០​ឆ្នាំ​ដោយ​ចោត​ពីបទ​ហឹ​ង្សា​ដោយ​ចេ​តុ​នា​<​កាប់​មនុស្ស​ឲ្យ​របួសធ្ងន់​>​កាលពីរ​អំឡុង​ឆ្នាំ ២០០៥ និង​ទើបតែ​ចេញពីរ​ព័ន្ធ​នាគារ​ជាង​១០​ថ្ងៃ បែ​ជា​ទៅ​ជួញដូរ​គ្រឿងញៀន ក៍​ត្រូវបាន​កម្លាំង​នគរបាល​ព្រ ហ្ម​ទណ្ឌ​ខណ្ឌឫស្សីកែវ​សហការ​និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ បើក​ប្រតិបត្តិ​ការបង្ក្រាប ចាប់ខ្លួន នៅវេលា​ម៉ោង​០៣​និង​២០​នាទី​រសៀល ថ្ងៃទី ២៤ ខែ កុ​ម្ភះ ឆ្នាំ ២០១៦ នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្រុម​៨ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​photo_2016-02-25_10-46-32photo_2016-02-25_10-46-28 photo_2016-02-25_10-46-25

​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ម៉ៅ សុខ​ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខ​របរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ ។​លោក ម៉ៅ ចាន់​ថុ​ន នាយរង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ បាន​បញ្ជាក់ថា ក្រោយពីរ​មាន​បញ្ជា​ពី​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ ភ្លាម កម្លាំង​សមត្ថកិច្ច​ខណ្ឌ​រួមសហការ​និង​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ទួល​សង្កែ​ដោយមាន​ការដឹកនាំ​កម្លាំង​ផ្ទាល់​ពីរ​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​បើក​ប្រតិបត្តិ​ការបង្ក្រាប​ជាក់ស្ដែង​ភ្លាមៗ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រកឃើញ​សារធាតុ​ញៀន ជា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​តូច ។​ដោយឡែក​ជន​ត្រូវ​ជាប់​សង្ស័យ​រូបនេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា រូបគេ ធ្លាប់​ជាប់​ព័ន្ធ​នាគារ​រយះពេល​១០​ឆ្នាំ​៦​ខែ ដោយ​ត្រូវបាន​តុ​ការ​ក្រុងភ្នំពេញ​សម្រេច​ឃុំខ្លួន​ចោត​ប្រកាន់​ពីបទ​ហឹ​ង្សា​ដោយ​ចេ​តុ​នា និង​ទើបតែ​ចេញពីរ​ព័ន្ធ​នាគារ​បាន​​រយះពេល​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ ក៍​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ម្ដងទៀត​ដោយ​ចោត​ប្រកាន់​ពីរ​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។​នាយរង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ លោក ម៉ៅ ចាន់​ថុ​ន បាន​បន្តថា ជន​ពាក់ព័ន្ធ​គ្រឿងញៀន​រួម​និង​វត្ថុតាង​ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​បន្ត​កសាង​សំនុំរឿង​បញ្ជូន​ខ្លួន​ទៅ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​និតិ​វិធី​នៃ​ផ្លូវច្បាប់ ៕​កំសាន្ដ​photo_2016-02-25_10-46-30