​បុរស​ស្រវឹងស្រា​ម្នាក់​ដេញ​កាប់​អ្នកភូមិ​របួសធ្ងន់​ម្នាក់​២​នាក់​ត្រូវ​នគរ​ប៉ុស្តិ​សង្កាត់​សៀមរាប​ឃាត់ខ្លួន​បញ្ជូនមក​កាន់កា​រិ​យា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​

0


​ខេត្តសៀមរាប​៖​បុរស​ប្រមឹក​ស្រា​ម្នា​ក់បាន​ដើរ​អុកឡុក​កន្លែង​លក់ដូរ​និង​យក​ពូថៅ​ដេញ​កាប់​អ្នកភូមិ​បណ្តាលឱ្យ​ជនរងគ្រោះ​របួសធ្ងន់​២​នាក់​(​ម្នាក់​មួយ​ពូថៅ​ចំ​លលា​ក្បាល​បណ្តាលឱ្យ​រងរបួស​ធ្ងន់​) ខណៈ​ពេលនោះ​ត្រូវបាន​កម្លាំង​ប្រជា​ការពារ​ភូមិ​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​សៀមរាប​ចាប់​ឃាត់ខ្លួន​ភ្លាមៗ​រួច បញ្ជូន​មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត ដើម្បី​ធ្វើការ​សួរនាំ​បន្ត​។​
​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ធ្វើឡើង​នៅវេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃទី​២៣​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ។​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ​សង្កាត់​សៀមរាប​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៤​ខែកុម្ភៈ​នេះ​ថា​៖ ដោយមាន​ការសហការ​ពី​កម្លាំង​ប្រជា​ការពារ​ភូមិ​ពោធិ៍​បន្ទាយ​ជ័យ​ថា មាន​ក្មេង​ទំនើង ព្រមទាំង​មាន​កាន់​ពូថៅ​ក្នុង​ដៃ រួច​ដើរ​អុកឡុក​កន្លែង​លក់​ទឹកក្រឡុក របស់​ជនរងគ្រោះ​ឈ្មោះ​ប៉ែន សា​រុំ ភេទ​ស្រី អាយុ​៤០​ឆ្នាំ នឹង​យក​ដុំថ្ម​គប់ ទៅលើ​រថយន្ត​អ្នកធ្វើដំណើរ ឆ្លងកាត់ ផ្លូវ​នោះ ទើប​កម្លាំង​ប្រជា​ការពារ​បាន​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ជួយ​ទប់ស្កាត់​នឹង​រក​ឱកាស​ឃាត់ខ្លួន​បុរស​ប្រមឹក​រូបនោះ ដើម្បី​ចាប់​ប្រគល់ឱ្យ​នគរបាល​ប៉ុស្តិ៍​សង្កាត់​សៀមរាប តែ​ពេលទៅដល់​ភ្លាម​បុរស​នេះ បាន​ដេញ​កាប់​ជនរងគ្រោះ ពេលនោះ​ជនរងគ្រោះ​បាន​រត់គេចខ្លួន​តែ​បាន​ជំពប់ជើង​ដួល ផ្កាប់មុខ ក៏​ត្រូវបាន​ជនសង្ស័យ កាប់​មួយ​ពូថៅ​ចំ​កណ្តាល​ក្បាល​ពីក្រោយ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​។ រីឯ បុរស​ជា​អ្នករត់​រឺ​ម៉ក​ម៉ូតូ​ម្នាក់ទៀត​កំពុង​ហូប​បង្អែម ងេ​កម​កបំ​រ៉ុង​រក​ជួយ​ក៏ត្រូវ​បាន​ជន​ប្រមឹក​កាប់​១​ពូថៅ​ចំ​ថ្ងាស់​ក្បាល​ពីមុខ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ក្រោយមក​ជនសង្ស័យ ត្រូវបាន​ប្រជា​ការពារ​ភូមិ​នឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សៀមរាប ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ យកមក​សាកសួរ​នៅ​ប៉ុស្តិ​។​ចំណែកឯ​ជនរងគ្រោះ ប្រុស ស្រី​ទាំង​២​នាក់​ត្រូវបាន ក្រុមគ្រួសារ​ដឹកបញ្ជូន​យកទៅ​មន្ទី​ពេទ្យ ដើម្បី​ជួយសង្គ្រោះ​ជាបន្ទាន់​ផងដែរ ។​
ប្រភព​បាន​បន្តថា ជនសង្ស័យ​ដែល​ស្រវឹងស្រា​ជោគជាំ​ដេញ​កាប់​គេ​នោះ​មានឈ្មោះ ភិន ផានិត ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ពោ​ធ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​ចំណែក​ជនរងគ្រោះ​ប្រុស ស្រី ទាំង​២​នាក់​មាន ទី​១/​ឈ្មោះ ប៉ែន សា​រុំ ភេទ​ស្រី​អាយុ​៤០​ឆ្នាំ​មុខរបរ​អ្នកលក់​ទឹកក្រឡុក​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ បង្ក​ទៅលើ​ស្ត្រី​រងគ្រោះ​១​ពូថៅ ចំ​លលា​ក្បាល ពីក្រោយ​បណ្តាល​របួសធ្ងន់​)​ព្រមទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ​ទៀតផង (​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​នៅវេលា​ម៉ោង​២២​និង​០០​នាទី​ថ្ងៃទី​២៣​ខែកុម្ភៈ​)​និង​ទី​២/​ឈ្មោះ សំ ពិសិដ្ឋ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​រត់​រឺ​ម៉ក​រស់នៅ​ភូមិ​ជាមួយគ្នា​ត្រូវ​១​ពូថៅ​ចំ​ថ្ងាស់​ក្បាល​ខាងមុខ​បណ្តាលឱ្យ​របួសធ្ងន់​ដូចគ្នា​។​ប្រភព​បាន​បន្តថា បន្ទាប់ពី​បាន​ឃាត់ខ្លួន​បុរស​ប្រមឹក​ស្រា​ម្នាក់​ដែល​ដេញ​កាប់​គេ​ពេញ​ភូមិ រួចមក កម្លាំង​នគរបាល​ប៉ុស្តិ​សង្កាត់​សៀមរាប​ក៏បាន​ធ្វើការ​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​។​
ប្រភព​បាន​បន្ថែមទៀត​ថា​៖ បច្ចុប្បន្ន​ជនសង្ស័យ​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ ៕​ដោយ ច័ន្ទ រស្មី​

image-dc9601a4cf15a6d15467dc8aa467b64d8ee7c0d0fd718ed7a4008360c5e3b719-V image-ccd9e127476d630f2156e5c884377c73aca07c309c3bbbbeb2dd6db129928507-V image-91e100ec6a2f244cbe9f6127ba96d496d24a8a2270b72a2894ecd5288fb7ece4-V image-6a6d94d91ebf869f00a8473beb4cd1b9b0a168c648726be041a057c5b83edf07-V