សិស្សសាលា​រាប់រយ​នាក់​ចូលរួម​សម្អាត​ទីក្រុង​អោយ​ ​មាន​បរិស្ថាន​ល្អ​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​

0

​ ​ ​
ខេត្តព្រះវិហារ​ ​ជា​លើកដំបូង​ហើយ​ដែល​មន្ទីរអប់រំ​យុ​ជន​និង​កី​ទ្បា​ខេត្ត​និង​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​បានរៀបចំ​ពិធី​ជួបជុំ​សិស្សានុសិស្ស​ប្រមាណ​៤០០​នាក់​ដើម្បី​ចូលរួម​សម្អាត​បរិស្ថាន​តាម​ដង​ផ្លូវ​សំខាន់ៗ​អោយមាន​អនាម័យ​ល្អ​នៅ​ព្រឹក​ថ្ងៃទី​២៤​កុ​ម្ភះ​២០១៦​ស្ថិតនៅក្នុង​បរិវេណ​មណ្ឌល​កី​ទ្បា​ខេត្ត​។​សិស្សានុសិស្ស​ទាំងអស់នោះ​មកពី​សាលា​វិទ្យាល័យ​ហ៊ុនសែន​ត្បែងមានជ័យ​និង​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ​ស្ថិតក្នុង​ក្រុង​ព្រះវិហារ​។​
​ ​ទិដ្ឋភាព​សិស្សានុសិស្ស​ដើរ​រើស​សំរាម​ដែល​ភាគច្រើន​ជា​ថង់​ផ្លា​ស្ទិ​ច​និង​សំណល់​រឹង​ផ្សេងៗ​ដែល​អ្នកដំណើរ​និង​ពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​ក្រុង​ព្រះវិហារ​បោះចោល​អា​រាត់​អា​រាយ​តាម​ទី​សា​ធា​រណះ​ដែល​សង្កេត​យើង​ឃើញ​មិនមាន​ធុងសម្រាម​នៅតាម​មុខផ្ទះ​និង​ហាង​លក់ដូរ​គ្រប់គ្រាន់​នោះ​ទ្បើ​យ​។​ការដើរ​រើស​សម្រាម​ចំណាយពេល​តែ​បន្តិច​គឺ​ទទួលបាន​លទ្ធផល​ល្អ​ឃើញថា​ស្រ​ទ្បះ​មុខ​ស្រ​ទ្បះ​មាត់​ផងដែរ​។​
​មហាជន​មួយចំនួន​មានការ​កោត​ស​សើរ​ចំពោះ​សកម្មភាព​សិស្សានុសិស្ស​ដែល​ខំ​ចំណាយពេល​ជួយ​ការងារ​សង្គម​ក្នុងការ​សម្អាត​បរិស្ថាន​អោយមាន​អនាម័យ​ល្អ​សុខ​ភាពល្អ​និង​ជា​គំរូ​សម្រាប់​អោយ​ប្រជាពលរដ្ឋ​ភ្ញាក់រលឹក​ដើម្បី​គ្រប់គ្រង​សម្រាម​ផ្សេងៗ​អោយមាន​សណ្តាប់ធ្នាប់​ល្អ​ទ្បើង​វិញ​ឈានទៅ​លើកស្ទួយ​វិស័យ​ទេសចរណ៍​។​
​សិស្សសាលា​មួយចំនួន​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា​ការនាំគ្នា​ដើរ​រើស​សម្រាម​ដើម្បី​សម្អាត​បរិស្ថាន​អោយទទួល​បាន​អនាម័យ​ល្អ​នៅ​ព្រឹក​ថ្ងៃទី​២៤​កុ​ម្ភះ​នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​មន្ទីរអប់រំ​យុវជន​និង​កី​ទ្បា​ខេត្តព្រះវិហារ​ហើយ​ពួកគេ​រីករាយ​និង​ពេញចិត្ត​ចំពោះ​ការងារ​មួយ​នេះ​ផងដែរ​៕
k3 k2