​ ​ស្ត្រី​ក្រិ​ក្រ​មាន​ជំងឺមហារីក​ដោះ​បានទទួល​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​

0

​ខេត្តកំពង់ឆ្នាំង ៖ អំណោយ​មនុស្សធម៌​រប​ស់ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយះ លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទ​ក្រ ហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថៃ្ង​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ត្រូវបាន បាន​យកទៅ​ប្រគល់ជូន​ស្ត្រី​ឈ្មោះ អ៊ុច សា​រ៉ុ​ម អាយុ​៥០​ឆ្នាំ មាន​មហារីក​ដើ និង​មានកូន​នៅក្នុង​បន្ទុក​ចំនួន​៨​នាក់​ស្ថិតនៅ​ភូមិ​ស្នម​មុំ ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​
​ ​លោក ប្រាក់ សោ​ភ័​ណ្ឌ បានអោយ​ដឹក​ថា​៖​ក្រោយពី​ទទួល​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ​អ៊ុច សា​រ៉ុ​ម មាន​ជំងឺមហារីក​ដោះ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា បានអោយ​លោក​ចុះមក​ពិនិត្យ​ស្ថានភាព​ជំងឺ និង​ពិភាក្សា​ជាមួយ​ក្រុមគ្រួសារ​និង​អ្នកស្រី អ៊ុច សា​រ៉ុ​ម ដើម្បី​នាំយក​អ្នកស្រី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ហើយ​ថៃ្ល​ព្យាបាល​កាកបាទក្រហម​ជា​អ្នកចេញ តែ​អ្នកស្រី អ៊ុច សា​រ៉ុ​ម បាន​និ​យា យ​ថា​ស្ថានភាព​ជំងឺ​របស់​អ្នកស្រី​មាន​សភាព​ធ្ងន់​ណាស់​ទៅហើយ មិនអាច​ទៅ​ព្យាបាល​បន្តទៀត​បានទេ ដោយ​អ្នកស្រី​បាន​សុំ​អោយជួយ​សំរាល​ជីវភាព​ក្នុង​គ្រួសារ​គាត់​ព្រោះ​គាត់​មានកូន​ដល់​ទៅ​៨​នាក់​ដើម្បីអោយ​កូនៗ​គាត់​បាន​សិ ក្សាប​ន្ត​ទៀត​។​
​ ​លោក ប្រាក់ សោ​ភ័​ណ្ឌ បាន​បន្តទៀតថា​៖​ក្រោយពី​បាន​រាយការណ៍​ជូន​ដល់​សម្តេច​កិត្តិ​
​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ស​ម្តេច​បានអោយ​លោក​នាំយក​
​អំណោយ​មនុស្សធម៌​រប​ស់ស​ម្តេច ដើម្បី​ជួយ​សំរាល​ការលំបាក​ក្នុង​គ្រួសារ​អ្នកស្រី អ៊ុច សា​រ៉ុ​ម​
​រួមមាន​អង្ករ​ចំនួន​៦០​គីឡូក្រាម​,​មី​២​កេស​,​ទឹក​សុទ្ធ​២​កេស​,​ត្រីខ​២០​កំប៉ុង​,​ឃី​ត​២​កញ្ចប់​និង​
​ថវិកា​ចំនួន​១​លាន​រៀល​។​
​ ​អ្នកស្រី អ៊ុច សា​រ៉ុ​ម និង​ស្វា​ម៉ី​ព្រមទាំង​កូនៗ​ទាំង​៨​នាក់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ បាន​ថ្លែងអំណរគុណ​និង​សូម​គោរព​ជួន​ពរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​គតិ​ព្រឹត្តិ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បុត្រាបុត្រី និង​បុត្រ​ប្រសារ​ព្រមទាំង​ចៅៗ​ទាំងអស់​សូម​ទទួលបាន​ជ័យជំនះ​ឈ្នះ​មារ​សត្រូវ​គ្រប់ទិសទី ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ប្រកបដោយ​សុខសន្តិភាព សុខ​ដុ​ម្យ​រម​នា​សប្បាយ​រុងរឿង​រហូត​តទៅ​អនាគត​៕
​ ​៤ ៣ ២