ព្រៃវែង ៖ ដោយសារតែរថយន្តដឹកអង្ករមួយគ្រឿង ដាច់កាឡេរអិលថយក្រោយ ហើយម្ចាស់រថយន្តព្យាយាម យកកំណល់មកកល់ជើងកង់ ធ្វើអោយកំណល់ផុងស្រុតលិចចូលក្នុងកៅស៊ូក្រាលស្ពាន និងបានធ្វើអោយកៅស៊ូក្រាលស្ពានអ្នកលឿង ផុងរបើកអស់១ ផ្ទាំងធំ ។ហេតុការណ៌នេះបានកើតឡើងកាលពីវេលាម៉ោងជាង៤ទាបភ្លឺ ព្រឹកថ្ងៃទី២២កុម្ភៈម្ស៉ិលម៉ិញ នេះ នៅលើស្ពានហ្សឹបាសា ហៅស្ពានអ្នកលឿង ក្នុងទឹកដីឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៌ ខេត្តព្រៃវែង។ រថយន្តយីឌុប១គ្រឿងនេះ ពាក់ស្លាកលេខតាកែវ ៣A ១៧៤៣ ហើយនៅក្នុង រថយន្តនេះមានផ្ទុកអង្ករប្រមាណជា៦០តោន ដែលតាមប្រភពពត៌មានបានបញ្ជាក់ថា អង្ករ ទាំងនេះត្រូវបានគេនាំចូលពីប្រទេសវៀតណាម បំណងយកទៅចែកចាយនៅរាជធានីភ្នំពេញ។
សមត្ថកិច្ចស្រុកពាមរក៌បានប្រាប់អោយដឹងថា មូលហេតុដែលរថយន្តនេះឡើងស្ពានមិនរួច តែប្រឹងរោទ៌ឡើងរហូតដល់ដាច់កាឡេនេះ គឺដោយសារតែរថយន្តផ្ទុកទំងន់ច្រើនពេក ហើយពេលដែលរថយន្តដាច់កាឡេរអិលថយក្រោយវិញនោះ ព្រូឡានបានយកកំណល់ដុំ តូចពេកមកកល់កង់រថយន្ត តែដោយសារទម្ងន់ធ្ងន់ ទើបធ្វើអោយដុំកំណល់នោះផុងលិចចូលទៅក្នុងកៅស៊ូក្រាលស្ពានប្រហែល០១តឹក បណ្តាលអោយ របើកកៅស៊ូអស់១ផ្ទាំងធំ ប្រសិនបើកល់មិនជាប់នោះទេ ទាំងរថយន្ត និងម្ចាស់ ឬអ្នកធ្វើដំណើ និងជួបគ្រោះថ្នាក់រហូតបាត់បង់ជីវិតមិនខាន។ ហើយភ្លាមៗនោះ ខាងក្រុមអ្នកធ្វើស្ពានបានមកពិនិត្យមើល និងបានហៅម្ចាស់រថយន្តទៅជួប តម្រូវអោយជួសជុលអ៊ុតកៅស៊ូនោះវិញ ក្រុមហ៊ុន អោយសងថ្លៃខូចខាតចំនួន១៥០ដុល្លា ទើបអោយម្ចាស់រថយន្តយករថយន្តត្រឡប់ទៅវិញ។ស្ពានហ្សឹបាសា គឺជាស្ពានដ៏ស្រស់ជាងគេ ដែលជាសមិទ្ធិផលប្រវត្តិសាស្ត្រមួយសំរាប់ប្រទេសកម្ពុជា ហើយដេលប្រជាពពលរដ្ឋទាំងនៅក្នុងប្រទេស និងក្រៅប្រទេសតែងតែចង់ឃើញ និងថតរូបទុកជាអនុស្សាវរីយ៍គ្រប់ៗគ្នា។ ប៉ុន្តែប្រជាពលរដ្ឋបានលើកឡើងថា ទោះបីជាស្ពាននេះរឹងមាំយ៉ាងណាក៏ដោយ បើសិនមិនមានវិធានការ បង្ការ ទប់ស្កាត់រថយន្តដឹកលើកទំងន់កំរិតកំណត់នោះទេ ស្ពានដ៍ស្រស់ស្អាតប្រៀបបីដូចកូនក្រមុំដែលគេប្រាថ្នាចង់ឃើញនោះ និងត្រូវខូចខាតក្នុងរយៈពេលខ្លីខាងមុខនេះ ។បើនៅតែបណ្តោយអោយរថយន្តធ្ងន់ៗខ្លាំងពេក បើកឆ្លងកាត់យ៉ាងសេរីដូចសព្វថ្ងៃនេះ ដូច្នេះហើយទើបបងប្អូនប្រជាពលរដ្ឋ សំណូមពរអោយក្រសួងសាធារណៈការ ជួយចាត់វិធានការដាក់ស្លាកសញ្ញា កំណត់ទំងន់នៅ គល់ស្ពាននេះផង ដើម្បីថែរក្សាស្ពាននេះអោយនៅគង់វង្សបានយូរ ឱ្យកូនចៅជំនាន់ក្រោយបានឆ្លងកាត់ និងទស្សនាតទៅថ្ងៃអនាគត ៕
លោក នួន ចំរុង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រៃវែង បានមានប្រសាសន៏ថា ព្រៃវែងមានជញ្ជីងអចល័តតែមួយគត់នៅផ្លូវជាតិលេខ០៨ នៅឃុំព្រៃព្នៅ ស្រុកពារាំង គ្រប់រថយន្តធុនធ្ងន់ទាំងអស់អោយតែឆ្លងកាត់ផ្លូវជាតិលេខ ត្រូវបានថ្លឹងទម្ងន់ទាំងអស់ ចំពោះរថយន្តឆ្លងកាត់ផ្លូវជាតិលេខ០១ វិញពុំមានជញ្ជីងសម្រាប់ថ្លឹងទំងន់នោះទេ ។




































