​ ​វិទ្យុទាក់ទង​២០​គ្រឿង​នឹង​សម្លៀកបំពាក់​ប្រជា​ការពារ​២០០​កំ​ផ្លេ​រ​ត្រូវបាន​ចែកជូន​គ្រប់​នៅ​តំបន់​ដាច់​ស្រ​យា​៉​ល់​ដើម្បី​បន្ថែម​ការពារ​ភួ​មិ​ឃុំ​សុ​វត្ថ​ភាព​

0

ខេត្តពោធិ៍សាត់​៖ វិទ្យុ​ទំនាក់ទំនង​(​អាយកូម​) ចំនួន​២០​គ្រឿង​រួម​នឹង​សម្លៀកបំពាក់​ប្រជា​ការពារ​តាម​ភួ​មិ​ឃុំ​មាន​សុ​វត្ថ​ភាព​ចំនួន​២០០​កំ​ផ្លេ​រ ត្រូវបាន​លោក ខួ​យ រី​ដា អភិបាលខេត្តរង​ពោធិ៍សាត់​ជាមួយ​ក្រុមការងារ​ចុះជួយ​ស្រុក​វាលវែង​នឹង​អាជ្ញាធរ​ស្រុក​វាលវែង បានធ្វើកា​

ប្រគល់ជូន​លោក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ចែង​បន្ត ក្នុងការ​ផ្ដល់​ព័​ត៍​មាន​ឲ្យ​បាន​រហ័ស​ជាង​មុន​នៅ​តំបន់​ព្រៃភ្នំ​ឲ្យ​កាន់តែ​មាន​សុ​វត្ថ​ភាព​ភួ​មិ​ឃុំ​របស់ខ្លួន​រស់នៅ​។ ពិធី​ប្រគល់​នេះ​បាន​ធ្វើឡើង​នៅ​ស្នាក់កា​កណៈប​ក្ស​ប្រជាជន​ស្រុក​វាលវែង​នា​ព្រឹក​ថ្ងៃទី​២៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នឹងមាន​ការចូលរួម​របស់​អាជ្ញាធរ​ភួ​មិ​ឃុំ​និង​ប្រ​ប្រជា​ការពារ​ទូទាំង​ស្រុក​វាលវែង​ប្រមាណ​ជា​២០០​នាក់​។​

​លោក ហេង សុភា​ណា អភិបាល​នៃ​កណៈ​អភិបាលស្រុក​វាលវែង​បាន​ឡើង​អាន​របាយការណ៍​ជូន​លោក​អភិបាលខេត្តរង​រួមជាមួយ​ក្រុមការងារ​ចុះជួយ​ស្រុក​វាលវែង ដែល​អាជ្ញាធរ​ជាមួយ​សមត្ថកិច្ច​និង​ប្រជា​ការពារ ដែល​បាន​ខិតខំ​បង្កើន​ការការពារ​ភួ​មិ​ឃុំ​ឲ្យ​កាន់តែ​សុ​វត្ថ​ភាព​ថា​៖ កន្លងមក​ទោះជា​កម្លាំង​យើង​ខ្វះ​សម្ភា​រះ​ក្នុងការ​ផ្ដល់​ព័​ត៍​មាន​យា​៉​ង​ណា​ក៍ដោយ​ក៍​សមត្ថកិច្ច​និង​ប្រជា​ការពារ​យើង បាន​តស៊ូ​បំពេញការងារ​ជូន​ប្រជាជន​ដែរ ព្រោះ​តំបន់​នេះ​ត្បិត​តែមាន​សម័យ​ទំនើប​ប្រើប្រាស់​សេវា​៉​ប្រព័ន្ធ​ទូរស័ព្ទ​ក្ដី ក៍​កន្លែង​ខ្លះ​អត់​មាន​សេវា​៉​ទំ​នស​ក់​ទំនង​ឡើយ ពេលខ្លះ​ចាំបាច់​ត្រូវ​ដើរកាត់​ភ្នំ​រក​តំបន់​មាន​សេវា​៉​ទើប​អាច​រាយការណ៍​បាន​។​

​លោក ខូ​យ រី​ដា អភិបាលខេត្តរង​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា​៖ នេះ​ជា​វិទ្យុទាក់ទង​ហៅថា​(​អាយកូម​) នឹង​សម្លៀកបំពាក់​ចំនួន​២០០​កំ​ផ្លេ​រ​គឺជា​អំណោយ​របស់លោក​រដ្ឋមន្ត្រី ស៊ុយ សែម ដែលជា​ដំណាងរាស្ត្រ​ខេត្តពោធិ៍សាត់ ដែល​លោក​រដ្ឋមន្ត្រី​បានផ្ដល់​ឲ្យ​តាមរយះ​រូបលោក​និង​ក្រុមការងារ​ចុះជួយ​ស្រុក​វាលវែង​។ សម្រាប់​បំរើ​សេចក្ដីត្រូវការ​រប​ស់បង​ប្អូន ដែល​បាន​ខិតខំ​បំពេញការងារ​ការពារ​ភួ​មិ​ឃុំ​សុភាព ក្នុងកា​ទំនាក់ទំនង​ឲ្យ​បាន​ទាន់ពេល​កុំ​ឲ្យ​ពិបាក​ដូចពេលមុន​ឡើយ បើ​តំបន់​ខ្លះ​មិនមាន​សេវា​៉​ទូរស័ព្ទ បងប្អូន​ប្រជា​ការពារ​នឹង​សមត្ថកិច្ច​អាចទាក់ទង​តាម​វិទ្យុ​បាន​គ្រប់ពេល ពេលដែល​មានកា​ចាំបាច់​។ យើង​បានការ​គិតគូ​នឹង​ព្រួយបារម្ភ​យា​៉​ង​ខ្លាំង របស់​បងប្អូន​នឹង​ប្រជាពលរដ្ឋ​ដែល​នៅតាម​តំបន់​ជួរ​ភ្នំ​ដាច់​ស្រ​យា​៉​ល​ចុងកាត់មាត់ញក ក្នុង​ភួ​មិ​ឃុំ​មាន​សុ​វត្ថ​ភាព ទើប​ក្រុមការងារ​យើង បាន​របស់​ទាំងនេះ​យកមក​ចែកជូន​ភ្លាម ដើម្បី​ធានា​ឲ្យ​បាន​សុ​វត្ថ​ភាព សន្តិសុខ​រស់នៅ​នៅ​ឲ្យ​បានល្អ​ទាំងស្រុង​មិន​ថា​ប្រជុំជន​និង​ជនបទ​ឡើយ ព្រោះ​យើង​មាន​របស់​សម្រាប់​ទំនាក់​ទំនង​គ្នា​ក្នុង​ការហៅ​ជំនួយ​កម្លាំង​បាន​គ្រប់ពេល​ណាមួយ​រដូវចូលឆ្នាំ​ប្រពៃណី​ខ្មែរ​របស់​យើង​ជិត​នឹង​ចូល​មកដល់​ខាងមុខនេះ​ទៀត​៕7221e205efe24c791211073946cb21ff 21e255ea105aa1b5c94df6a1fd4b3503 6c4419c1aea935bd16e2d6a6cce6dc81