ខេត្តពោធិ៍សាត់៖ រថយន្តtovotavigoកែឆ្នៃដាក់ទ្រុងសងខាងមួយគ្រឿង បានបើកធ្លាក់ផ្លូវជាតិលេខ០៥ ទៅបុកនឹងតូបលក់ទឹកអំពៅ បុកផ្ទប់ជាប់នឹងដើមក្រខុបឡើងរលើងឫស្សកល់ជាប់ទៅមុខលែងរូច សំណាងល្អខូចខាតតែសម្ភារះរបស់ម្ចាស់ទឹកអំពៅនិងរថយន្តបង្ករ ដោយគេសង្ស័យថាអ្នកបើកបរថយន្តទំនងងោក តែតៃកុងនោះនិយាថាដោយសាតែខ្លួនគេចម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង១និង២០នាទីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភួមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សត់។
លោក សេង គឹមហួរ នាយប៉ុស្ត៍រដ្ឋបាលមូលដ្ឋននោះដែលបានទៅដល់កន្លែងកើតហេតុភ្លាមៗជមួយនគរបាលចរាចរណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានប្រាប់ឲ្យដឹងនឹងកន្លែងកើតហេតុនោះថា ។ បើតាមតៃកុងបើកបរថយន្តឈ្មោះ មោ៉ល សាវា៉ត់ ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភួមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រៀបរាប់ហេតុការនេះគឺដំបូងមុនពេលកើតហេតុរូបគេបានបើករថយន្តtovotavygoមួយគ្រឿងព័ណ័ទឹកប្រាក់ពាក់ស្លាកលេខ2AE.47-55 ដែលចរាចរណ៍ទិសដៅពីកើតទៅលិច ។ ស្រាប់តែខ្លួនកំពុងបើកបរដោយល្បឿនលឿនគួសមផងក៍បានមកដល់ចំនុចគឺឡូមែ៉ត្រ១៥៧និង១៥៨ ក្នុងភួមិខាងលើ ក៍ស្រាប់តែមានម៉ូតូមួយគ្រឿងមកច្រាស់ទិស ចូលទ្រូងផ្លូវខ្លួនកំពុងចរាចរណ៍ ខ្លួនក៍បានគេចម៉ូតូនោះបណ្ដាលឲ្យធ្លាក់ផ្លូវទៅបុកតូបលក់ទឹកអំពៅនោះខ្ចេចខ្ទីតែម្ដង។
លោកមេប៉ុស្ត៍បន្តថាតែបើតាមជនរងគ្រោះម្ចាស់តូបលក់ទឹកអំពៅឈ្មោះ កន ឆន អាយុ៣៣ឆ្នាំ នៅភួមិកើតហេតុដែលឃើញហេតុការណ៍នោះនិយាយប្រាប់ គឺខ្លួនធ្លាប់តែអង្គុយលក់ទឹកអំពៅជាមួយប្រពន្ធនៅក្រោមដើមក្រខុបនោះរាល់ថ្ងៃ ។ នៅពេលពេលកើតហេតុនោះប្រពន្ធបានចូលក្នុងផ្ទះតូខាក្រោយផុតហើយខ្លួនងើបដើរទៅក្រោយ ស្រាប់តែងាកទៅតូបទឹកអំពៅរបស់ខ្លួននិងទីតាំងធ្លាប់អង្គុយលក់ដូរនោះក៍ត្រូវរថយន្តខាងលើនោះបើកធ្លាក់ផ្លូវមកបុកខេចខ្ទីអស់តែម្ដងដោយក្នុងនោះមានតុកអង្គុយសម្រាប់ផឹកទឹកអំពៅ ធុងទឹកអំពៅម៉ូតូពីគ្រឿង ផង ដែរ ហើយរថយន្តនេះសំណាងណាស់ដែលបុកទីនេះហើយបានរុលទៅបុកដើមក្រខុបរបើកឫស្សជប់ទីនោះកុំអីគ្រោះថ្នាក់ធ្ងន់ធ្ងរមិនខាន។
នគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកក្រគរបាននិយាយថា រថយន្តនេះបើកបរលឿនតាមកាសន្និដ្ឋានវាសីុគ្នានិងសាក្សីបានឃើញហេតុការណ៍នេះប្រាប់ថា តៃកុងនេះបើកបរងងុយដេកទើបធ្លាក់ផ្លូវបង្ករគ្រោះថ្នាក់បែបនេះ ព្រោះគាត់ពុំបានឃើញគេចម៉ូតូច្រាស់ទិសទេគឺបើកងងុយដេកធ្លាក់ចេញពីផ្លូវទៅបុកតូបលក់ទឹកអំពៅនិងសម្ភារៈរបស់ជនរងគ្រោះខាងលើនោះតែម្ដង។ នេះសំណាងហើយដែលមិនបង្ករគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះនិងអ្នកផ្សេង ដោយខាងនគរបាលបានឲ្យភាគីតៃកុងរថយន្តនោះសម្រួលសងសំណងទៅម្ចាស់តូបលក់ទឹកអំពៅ តាមតំលៃទំហ៊ំនៃកាខូចខាតដើម្បីបញ្ចប់រឿង៕




































