លោកជំទាវ ម៉ែន សំអន ៖ ថ្វីត្បិតតែវិស័យកិច្ចការនារីមានការរីកចម្រើន ក៍ប៉ុន្ដែស្រ្ដី ជាមេគ្រួសារនិង ក្មេងស្រី នូវតែជួបបញ្ហាប្រឈមនៅឡើយ

0

ភ្នំពេញ​៖ លោកជំទាវ ម៉ែន សំអន បាន​ជំរុញ​ឲ្យ ថ្នាក់ដឹកនាំ បេក្ខភាព​ជានា​រី កំពុង​បម្រើ​ការងារ នៅក្នុង​សង្គម ត្រូវតែ​បន្ដ​បង្កើន​សមត្ថភាព ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ ព្រោះ​នារី​ជា​ឆ្នឹង​ខ្នង​សេដ្ឋកិច្ច​ដ៍​សំខាន់​មិនអាច​ខ្វះ​បាន ដោយហេតុថា រាជរដ្ឋាភិបាល​បានផ្ដល់​សិទ្ធិ​ឲ្យ​នារី​ចូលរួម​ជា​កំលាំងចលករ ដ៍​សំខាន់ ក្នុងការ​រួមចំណែក ជំរុញ ប្រទេស​កម្ពុជា ឆ្ពោះទៅរក​ការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សា ហក​ម្ម កសិកម្ម និង​ទេសចរណ៍ ប្រកបដោយ​និរន្ដរភាព ស្របតាម​គោល នយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោកជំទាវ ម៉ែន សំអន បានបញ្ជាក់​បែបនេះ​ខណៈដែល​លោកស្រី ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​
​អំពី​ទស្សនៈ​យេន​ឌ​រ័ និង​អនុសញ្ញា​ស្ដីពី ការលប់បំបាត់​រាល់​ទ​ម្រ​ង់ នៃ​ការរើសអើង​ប្រឆាំង​និង​នារី​ភេទ (​ស៊ីដ​-CEDAW) និង​អនុសាសន៍​
១២​ចំណុច​របស់ សម្ដេច​តេ​ជោ ហ៊ុនសែន នៅ​ទីស្ដីការក្រសួង​អធិការកិច្ច កាលពី​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០១៦ ។​

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​បញ្ជាក់ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក ស្ត្រី​គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច របស់​ប្រទេសជាតិ​។ ជាមួយនេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​គាំទ្រ និង​លើកកម្ពស់​តួ​នា ទី​ស្ត្រី ឲ្យ​កាន់តែ​មានតម្លៃ ដោយ​យល់ឃើញថា ស្រី្ដ​កំពុង​ត្រូវបាន​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ សេដ្ឋកិច្ច​សង្គមជាតិ និង​ចាត់ទុក​ស្ត្រី​ជា​ត្បូង ពេជ្រ ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ។​
លោកជំទាវ បន្ដថា​៖ កន្លងមក​ក៍​ដូច​បច្ចុប្បន្ន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កិ​តិ្ដ​យស ស​មាគ​នារី​កម្ពុជា ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍ លោក​តែងតែ​ផ្តល់ជំនួយ​ស្មារតី និង​សម្ភារៈ​ដល់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​គណៈកម្មាធិការ​ជាតិ​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី​ខ្មែរ និង​គ្រួសារ​ខ្មែរ ព្រមទាំង​លើកទឹកចិត្ដដ​ល់​នារី នៅ​គ្រប់​បណ្ដា​ក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធ​នានា ឲ្យ​មានតម្លៃ និង​មានលទ្ធភាព​បំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​។ មិនតែប៉ុណ្ណោះ​សម្តេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត បាន​ដើរតួ​យ៉ាងសំខាន់ និង​សកម្ម​បំផុត ក្នុង​ការងារ​អភិវឌ្ឍន៍​ស្ត្រី​រួមមាន​ការបង្កើត​តំបន់​អភិវឌ្ឍន៍​ស្ត្រី​ខ្មែរ​ជាច្រើន ដើម្បី​បណ្តុះបណ្តាល​មុខជំនាញ​វិជ្ជាជីវៈ ការ​ថែ​រទាំ​សុខភាព ការផ្តល់​កិច្ចការ​គាំពារ និង​ការជួយ​ដោះស្រាយ​ទុក​លំបាក​ផ្សេងៗ​ទៀត ដល់​ស្ត្រី​ទីទាល់ក្រ និង​ស្ដ្រី​ងាយ​រងគ្រោះ ហើយ​លើសពីនេះ ទៅទៀត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ និង​សម្តេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ក៍បាន​លើកតម្កើង​ផ្តល់​កិត្តិយស ដល់​ស្ត្រី​កាន់តែ​ខ្ពស់​នៅក្នុង​កិច្ចការងារ​នយោបាយ​, សេដ្ឋកិច្ច​, វប្បធម៌​, ពាណិជ្ជកម្ម​, ឧស្សាហកម្ម​, ក​សិស​កម្ម និង​ទេសចរណ៍ ថែម​ទៀតផង ។
លោកជំទាវ បន្ដថា​៖ បច្ចុប្បន្ន មាន​ស្ដ្រី បម្រើ​ការងារ​លើ​គ្រប់​វិស័យ​នៅ​ទូទាំងប្រទេស​មាន​រាប់​មុ​ឺ​ន​នាក់ ហើយ​បាន​ដើរតួនាទី ដ៍​សំខាន់​ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ដល់​នារី​នៅ​មូលដ្ឋាន​ឲ្យ​មានការ​យល់ដឹង​ពី​ច្បាប់​ឲ្យ​យល់ដឹង​អំពី​ការថែទាំ​សុខភាព ដើម្បី​ចូលរួម​លើកកម្ពស់​សីលធម៌​សង្គមជាតិ​ទាំងមូល​។

លោកជំទាវ បាន​ទទួលស្គាល់ថា​៖ នារី​កម្ពុជា នៅ​ទូទាំងប្រទេស​ទាំង​អស់កំ​ពុង​បង្កើន​សមា ជិ​ក របស់ខ្លួន ក្នុង​គោលបំណង ដើម្បី​ចូលរួមចំណែក​ធ្វើ ឲ្យ​នារី​នៅ​មូលដ្ឋាន​បាន​យល់ដឹង​អំពី​សិទ្ធិ និង​តួនាទី​ភារៈកិច្ច របស់ខ្លួន​នៅក្នុង​សង្គម និង​ដើម្បី​ឈានទៅ​លប់បំបាត់ចោល នូវ​ទស្សនៈ ការមើលស្រាល​ខ្វះ​ជំនឿ ជឿជាក់​លើ​ខ្លួនឯង ហើយ​ខិតខំ​បង្កើន​សមត្ថភាព និង​យក​អស់​លទ្ធភាព ចូលរួមចំណែក ឲ្យ​បាន​ទូលំទូលាយ ក្នុងការ​សម្រេច​ឲ្យ​បាន នូវ​ផែនការ​ទាំងឡាយ ស្របទៅតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដោយ​គោរព និង​អនុវត្ដ​ទៅតាម​អនុសញ្ញា​(​ស៊ីដ​-CEDAW) ៕​

photo_2016-02-25_12-49-24 photo_2016-02-25_12-49-22 photo_2016-02-25_12-49-19 photo_2016-02-25_12-49-03 photo_2016-02-25_12-49-05 photo_2016-02-25_12-49-09 photo_2016-02-25_12-49-13