VIDEO អាជ្ញាធរ និងប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន អ.ហ សំអាតអនាម័យ អបអរសាទរ ទិវា​ជាតិ​ទីក្រុង​ស្អាត ក្នុងខណ្ឌច្បារអំពៅ

0

 

ភ្នំពេញ៖ លោក អ៊ាង សុីផាន អភិបាល ខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីរាជការ ជុំវិញសាលាខណ្ឌ កងកម្លាំង ប្រដាប់អាវុធ សិស្សានុសិស្ស សហភាពសហព័ន្ឋ យុវជនខណ្ឌ និងប្រជាពលរដ្ឋ បានដើររើសសំរាម នៅជុំវិញផ្សារច្បារអំពៅ ផ្សារបន្លែ តាមផ្លូវ៣៦៩ និងតាមដងផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានមុនី វង្ស រហូតដល់ព្រំប្រទល់សង្កាត់វាលស្បូវ ភូមិក្តីតាកុយ ដើម្បី អបអរសាទរ ទិវា​ជាតិ​ទីក្រុង​ស្អាត ហើយក៏ជាសកម្មភាព មួយឲ្យប្រជាពលរដ្ឋ និងអាជីវករ បានយល់ពីសារៈសំខាន់ នៃទីក្រុងស្អាត និងបានចូលរួមផងដែរ ។

ពិធីនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅ​ទីធ្លាមុខផ្សារ ច្បារអំពៅ ។ លោក អ៊ាង សុីផាន អភិបាល​ខណ្ឌច្បារអំពៅ បាន​មានប្រសាសន៍ថា ចង់អោយ ទីក្រុងយើងស្អាត ខណ្ឌ សង្កាត់ និងផ្សារយើងមាន បរិស្ថានល្អស្អាត ប្រកបដោយសុខមាលភាព ល្អ យើងត្រូវរៀបចំផែនការ អោយជាក់លាក់ ដើម្បីទាញ យកការចូលរួមសំអាតផ្សារ ក៏ដូចជាគ្រប់កន្លែង ពីគ្រប់មជ្ឈដ្ឋាន ពិសេសត្រូវមានការចូលរួមពីអាជីវករ ពីប្រជាពលរដ្ឋគ្រប់ៗរូប ។ លោកបន្តថា តាមរយ:ព្រឹត្តិ ការណ៍នេះ ពិតជាការចូលរួម ចំណែកបន្ថែមទៀត ក្នុងការ​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ សម្រាប់​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ ពិសេស​នាំមក​នូវ​ការផ្សព្វផ្សាយ​អំពី​សក្កា​នុព​ល​អំពី​ទេសចរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅកាន់​បណ្តា​ប្រទេស តំបន់​អាស៊ាន និង​ពិភពលោក​។

លោកអភិបាលខណ្ឌបន្តថា បើទីក្រុងស្អាត មូលដ្ឋានរបស់យើងតាមបណ្តាសង្កាត់ តាមផ្សារ ក៏ត្រូវស្អាត ប្រជាពលរដ្ឋក៏មានសុខភាពទៅតាមនោះដែរ ។ លោកក៏បានណែនាំអោយអាជ្ញាធរ សង្កាត់ទាំង៨ ត្រូវចុះផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមសំអាតអនាម័យក្នុងមូលដ្ឋាន ដើម្បីអបអរទិវា ជាតិទីក្រុងស្អាត លើក​ទី​៤ ក្រោម​ប្រធានបទ “​ទីក្រុងខ្ញុំ​ស្អាត សុខសុវត្ថិភាពល្អ ​ទេសចរណ៍​មានកំណើន” ។

​លោក​អភិបាល​ខណ្ឌបន្តថា ការ​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត​នាពេលនេះ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ពី​គ្រប់ភាគី​ពាក់ព័ន្ធ អាច​ចូលរួម​ដល់​កិច្ចការពារបរិស្ថាន​និង​សង្គម ដើម្បី​រួមចំណែក​លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ ។

photo_2016-02-25_13-12-31លោក អ៊ាង សុីផាន បានលើកឡើង​ទៀតថា តាមរយៈ​ការ​ប្រារព្ធ​ទិវា​ជាតិ ទីក្រុង​ស្អាត​នាពេលនេះ នឹង​នាំមក​នូវ​ការផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ អំពី​សក្តានុពល​ទេសចរ​ប្រទេស​កម្ពុជា ទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក ហើយ​ព្រឹត្តិការណ៍​នឹង​ជំរុញ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​នៅ​ទូទាំងប្រទេស កាន់តែ​មាន​ភាព​សកម្ម​ខ្លាំងខ្លា និង​រស់​រវើក ក្នុង​បុព្វហេតុ​រួមចំណែក​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​បៃតង ជំរុញ​មជ្ឈដ្ឋាន​ការរស់នៅ​ឲ្យ​កាន់តែ​ល្អប្រសើរ ផ្តល់​ភាពកក់ក្តៅ​សុខមាលភាព​រស់នៅ តាម​បណ្តា ក្រុង ខេត្ត ស្រុក ខណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។ នាឱកាសនេះលោកអភិបាល ក៏បានសូមសុំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើតាមផ្លូវជាតិលេខ១មេតាយោកយល់ព្រោះផ្លូវកុំពុងតែស្ថាបនា។photo_2016-02-25_13-12-33 photo_2016-02-25_13-12-38 photo_2016-02-25_13-12-29