កំពង់ស្ពឺ=បណ្ណ័សំគាល់យានយន្ត និងបណ្ណ័បើកបរគ្រប់ប្រភេទប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ស្ពឺទាំងមូលលែងពិបាកទៀតហើយ ដោយបងប្អូននិងបានធ្វើនៅរដ្ឋបាលក្រុង ស្រុក ណាដែលនៅជិតផ្ទៈនេះបើយោងតាមលិខិតជូនដំណឹងរបស់សាលាខេត្តកំពង់ស្ពឺលេខ ០២៣ សជណ ចុះថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០១៦ ដែលបានជំរាបជូនលោក លោកស្រីជាអភិបាល ក្រុងស្រុកទាំង៨របស់សាលាខេត្តកំពង់ស្ពឺ ។
ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៏ និងភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋទាំងអស់សាលាខេត្តកំពង់ស្ពឺបានផ្ទេរការងារនីត្យានុកូលកម្ម លើបណ្ណ័បើកបរគ្រប់ប្រភេទ ទៅឲ្យសាលា ក្រុង ស្រុកជាអ្នកផ្តល់ជូនប្រជាពលរដ្ឋដោយផ្ទាល់ ការងារធ្វើជូនពលរដ្ឋ ទាំងបណ្ណ័សំគាល់យានយន្ត និងបណ្ណ័បើកបរគ្រប់ប្រភេទ។ ការផ្ទេរសិទ្ធិត្រូវបានគេមើលឃើញថា បានផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ១០០% ហើយក៏ជាគោលបំណងចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៏ប្រកបដោយសុវត្តិភាព ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋមូលដ្ឋានដែលមានយានយន្ត និងមានបំណងធ្វើបណ្ណ័បើកបរ គ្រប់ប្រភេទ ដែលមានសុភលភាពក្នុងការប្រើប្រាស់ ។ពួកគាត់អាចមកស្នើសុំធ្វើនីត្យានុកូលកម្ម សំគាល់យានយន្ត និងនីត្យានុកូលកម្មសំគាល់បណ្ណ័បើកបរគ្រប់ប្រភេទ ដែលនៅជិតបំផុត ។
ប្រជាពលរដ្ឋជាច្រើនដែលមិនបានបំពេញ តាមបែបបទខាងលើត្រូវបានផ្តល់ភាពងាយស្រួលដើម្បីឲ្យពួកគាត់ប្រញ៉ាប់ប្រញ៉ាល់ទៅបំពេញ នីត្យានុកូលកម្ម ទាំងអស់ឲ្យបានឆាប់និងគ្រប់ៗគ្នា ។
ផ្នែកតាមច្បាប់ចរាចរណ៏ផ្លូវគោកថ្មី មាត្រា ៤៧ បានចែងថា គ្រប់យានយន្តនៅពេលដាក់ឲ្យធ្វើចរាចរណ៏នៅលើដងផ្លូវថ្នល់ត្រូវមានបណ្ណ័សម្គាល់យានយន្ត និងពាក់ស្លាកលេខសម្កាល់យានយន្ត ។គ្រប់យានយន្តត្រូវចុះបញ្ជីផ្តល់បណ្ណ័សម្គាល់យានយន្ត និងបំពាក់ស្លាកលេខយានយន្តដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន លើកលែងតែយានយន្តជាទ្រព្យសម្បត្តិរដ្ឋសម្រាប់បម្រើការសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងការពារជាតិ គ្រប់គ្រងដោយក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ ត្រូវចុះបញ្ជីសម្គាល់យានយន្តដោយសាម៉ីក្រសួង ។ ចំពោះមាត្រា ៧៥ ក្នុងច្បាប់ដដែលបានចែងទៀតថា ត្រូវផ្តន្ទាទោសដាក់ពន្ធធាគារ ពី៦ថ្ងៃទៅ ១ខែនិងពិនយ័ជាប្រាក់ពី ១០០.០០០រៀល ទៅ៨០០.០០០រៀល ចំពោះជនណាបើកបរយានយន្តដោយគ្មានបណ្ណ័បើកបរ ឬក្នុងរយៈពេលដែលបណ្ណ័បើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ លើកលែងតែជនបើកបរទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ។
ដូច្នេះបងប្អូនប្រជាពលរដ្ឋគួរណាស់តែនាំគ្នាចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា គ្រាដែលអាជ្ញាធរបានផ្តល់សេវាសាធារណៈបែបនេះនៅកៀកនិងលំនៅដ្ឋានរបស់គាត់ហើយ ៕
ដោយ ភ្នំស្រួច




































