ជនសង្ស័យ​ម្នាក់​ចូល​លួច​ទួ​រ​ស័ព្ទ​ដៃ​ម៉ាក​iPhone.5​នៅក្នុង​ផ្ទះ​ត្រូវ​ម្ចាស់ផ្ទះ​ទាន់​ចាប់​ប្រគល់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​

0

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ចូលទៅ​លួច​ទួ​រ​ស័ព្ទ​ដៃ​មា​៉​ក​iPhone.5​នៅក្នុង​ផ្ទះ​ត្រូវ​ម្ចាស់ផ្ទះ​ទាន់​ចាប់​ប្រគល់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​។ កាលពី​វេលា​ម៉ោង​១ និង​២០​នាទី ថ្ងៃទី​២៥ ខែ​កុ​ម្ហះ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៦៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ អូន គុំ​សល អាយុ​២២​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​​តាម​ប្រភពព័ត៌មាន​ពី​ជន​រហ​គ្រោះ​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ជើ​ញ​ជនសង្ស័យ​ម្នាក់​បាន​ជិះ​មូ​៉​តូ​១​គ្រឿង​មា​៉​ក​សុ​៊​យ​សា​គ្គី វា​៉​វី ពណ៍​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ​1BJ.0715​ចុះឡើង​នៅមុខ​ផ្ទះកើតហេតុ​ខា​លើ​មួយ​ស្ទុះ​ក្រោយមក​ក៏​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​បាន​បើកទ្វា​ផ្ទះ​របស់​ជនរងគ្រោះ​ហើយ​បាន​ចូលទៅ​លួច​ទួ​រ​ស័ព្ទ​ដៃ​មា​៉​ក​iPhone.5​នៅក្នុង​ផ្ទះ​។​ពី​នោះ​ជនរងគ្រោះ​ក៏បាន​លឺ​សំលេង​ទ្វា​ផ្ទះ​ដូចជា​មាន​គេ​បើក​ក៏បាន​ស្ទុះ​មក​មើល​ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុងតែ​លួច​ដោះ​ទួ​រ​ស័ព្ទ​របស់ខ្លួន​។​ពេលនោះ​ជនរងគ្រោះ​ក៏​ដេញតាម​ពីក្រោយ​ហើយ​ស្រែកថា​ចោរៗ​ចៃដន្យ​ពេលនោះ​ក៏ត្រូវ​កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ប្រទះឃើញ​ក៏​ដេញចាប់​ភ្លាមៗ​តែម​ង្ត​។​ក្រោយពេល​កើតហេតុ​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលទ​ន្លេ​បាសាក់​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ។​ចំណែក​ទួ​រ​ស័ព្ទ​ដៃ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឱ្យទៅ​រងគ្រោះ​វិញ​។​

ដោយ  ប៊ុន​ធី​

photo_2016-02-25_14-54-08 - Copy - Copy photo_2016-02-25_14-54-12