ប្រជា​ពលរដ្ឋ​ក្រីក្រ ១៥​គ្រួសារ​ក្នុង​សង្កាត់​ទៀន ខណ្ឌដង្កោ បានទទួល​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

0

ភ្នំពេញៈ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​នាំយក​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​១៥​គ្រួសារ នៅក្នុង​សង្កាត់​ទៀន ខណ្ឌដង្កោ នាពី​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

ក្នុងឱកាស​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង ១៥​គ្រួសារ ក្នុងឱកាស​នោះ លោក​នុត ពុធ​ដា​រ៉ា បានធ្វើការ​ផ្តាំផ្ញើរ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ទាំងអស់ ដែលជា​និច្ចកាល សម្តេច​ទាំងពីរ តែង​យកចិត្តទុកដាក់ គិតគូរ​ដល់​សុខទុក្ខ ការលំបាក​នានា​របស់​បងប្អូន​នៅ​មូលដ្ឋាន ហើយ​តែង​បាន​ផ្តាំផ្ញើរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ឲ្យ​ចិត្ត​គិតគូរ ដល់​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស ។ លោក​អភិបាល បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​អគ្គិភ័យ ដោយសារ​រដូវ​នេះ​ជា​រដូវប្រាំង ហើយ​មាន​ខ្យល់​ធ្លាក់​ទៀតផង ម្យ៉ាងទៀត​សូម​ឲ្យ​បងប្អូន​ទាំងអស់​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​ប្រសើរ និង​អនាម័យ​ការរស់នៅ តាមរយៈ​ការហូប​ស្អាត ផឹក​ស្អាត ការធ្វើ​លំ​ហាត់ប្រាណ ដើម្បី​រស់នៅ​បានយូរ​អង្វែង និង​បន្ត​មើល​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ​របស់​ប្រទេសជាតិ​យើង ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។

អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ត្រូវ​ចែ​កន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ជនពិការ ក្នុងឱកាស​នេះ​រួមមាន​៖ អង្ករ ២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់​ចំនួន ១០​មុខ ព្រមទាំង​ថវិកា ៥​ម៉ឺន​រៀល ៕​

photo_2016-02-25_20-54-34 photo_2016-02-25_20-54-31 photo_2016-02-25_20-54-28 photo_2016-02-25_20-54-25 photo_2016-02-25_20-51-16