សង្វៀន​ជុល​មាន់​មួយកន្លែង ត្រូវបាន​សមត្ថ​កិ​បង្ក្រាប​

0



​ឧ​ត្ត​រ​មានជ័យ​៖.​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃទី​២៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ សាយ​វៀន​ប​ញ្ជុ​ល​មាន់​មួយកន្លែង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​វរ​សេនា​តូច ការពារ​ព្រំដែន​គោក​លេខ​៩០៥ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ឃុំ​ត្រពាំង​តាវ បាន​ចុះបង្ក្រាប​ទីតាំង​ប​ញ្ជុ​ល​មាន់ នៅ​ចំណុច​អូរ​អំពិល ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ទោ ស៊ុំ សារឿន មេបញ្ជាការ​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩០៥​បាន​ឲ្យ​ដឹងថា នៅពេល​កំលាំង​សមត្ថកិច្ច​ប៉ូលិស​យើង​បាន​ចុះ ទៅដល់​ពួក​អ្នកលេង​ល្បែង​ប​ញ្ជុ​ល​មាន់ ក៏បាន​រត់​អស់រលីង ដោយ​បន្សល់ទុក​នូវ វត្ថុតាង​រួមមាន មាន់​ចំនួន​៤​ក្បាល​. ស៊ុំ​ដាក់​មាន់​ចំនួន​២.​ម៉ូតូ​ចំនួន​៥​គ្រឿង​.​របង​សាយ​វៀន​១​។​លោក​វរសេនីយ៍ទោ​ស៊ុំ សារឿន មេបញ្ជាការ​ប៉ូលិស​ព្រំដែន បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​បច្ចុប្បន្ន វត្ថុតាង​ទាំងអស់​ត្រូវ​បញ្ជូនទៅ​អធិការនគរបាល​ស្រុក​អន្លង់វែង ដើម្បី​ដោះស្រាយ​គ្នា​ទៅតាម​និតិ​វិធី​ច្បាប់​៕IMG_1429 IMG_1431 IMG_1430