កណ្តាល: សមត្ថកិច្ចអាវុធហត្ថខេត្តកណ្តាល សហការជាមួយអាវុធហត្ថក្រុងតាខ្មៅ បានធ្វើការបង្ក្រាបករណីរក្សាទុកគ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនស្ត្រីម្នាក់ រួមនឹងថ្នាំញៀន៦កញ្ចប់តូច ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលបីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោក ហៀង ចន្ធី មេបញ្ជាកការកងរាជអាវុធហត្ថក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ គឹម ទៀង ភេទស្រី ជនជាតិខ្មែរអាយុ 34ឆ្នាំ មុខរបរលក់ដូរ ទីលំនៅ ខាងលើ ។ វត្ថុតាចាប់យក ក្រាមពណ៏ ស ថ្លា ( ម៉ាទឹកកក) ចំនួន 09 កញ្ចប់តូច ។
លោក ហៀង ចន្ធី បានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនិតវិធី ៕




































