ភ្នំពេញ៖ ពិតជាសង្វេគណាស់! ក្មេងស្រីសិស្សវិទ្យាល័យឫស្សីកែវ២នាក់ ត្រូវបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងអ្នកឌុបម្នាក់ទៀតរងរបួសធ្ងន់ ក្រោយរថយន្ដបែនដឹកដីបើកបុកនិងកិនអូសចូលក្រោមរថយន្ដ នៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ
២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះទី១ឈ្មោះ ឡាន់ ចរិយា អាយុ១៦ឆ្នាំ និងទី២ឈ្មោះ ចាន់ សុបុណ្ណារី អាយុ១៦ឆ្នាំ ក្មេងស្រីទាំង២នាក់ជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យឫស្សីកែវ ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ចំណែក យុវជនជាអ្នកឌុបរបួសធ្ងន់ឈ្មោះ យ៉ាត ធារ៉ា អាយុ១៩ឆ្នាំ ស្នាក់នៅក្បែរគ្នា។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកដីពាក់ស្លាកលេខភ្នំពេញ ៣D-៣៤៣២ បានធ្វើដំណើរពីរកើតទៅលិច ដោយឡែកម៉ូតូរងគ្រោះដែលបើកឌុបគ្នា៣នាក់ម៉ាកហុងដាវេវអាហ្វា ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១L-០២៩០ ធ្វើដំណើរពីរជើងមកត្បូង ខណៈមកដល់ផ្លូវបំបែក ដែលជា ចំណុចកើតហេតុ ក៏ត្រូវរថយន្តបើកមកបុកពេញទំហឹងអូសម៉ូតូទាំងក្មេងស្រី២នាក់ចូលទៅក្រោមរថយន្តកិនស្លាប់គរលើគ្នាយ៉ាងអណោចអធ័ម ដោយក្មេងប្រុសជាអ្នកឌុបបានប្លោងចេញផុតពីរកង់រថយន្ដបណ្ដាលឲ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំពោះអ្នកបើកបរបានរត់គេចខ្លួនបាត់
ស្រមោល។
ក្រោយកើតហេតុ ការយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការវាស់វែងដោយសម្រេចយករថយន្ដបង្ករទៅរក្សាទុកដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយចំណែកសពក្មេងស្រីរងគ្រោះទាំង២នាក់សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន។ ដោយ កំសាន្ដ



































