​ប្រទះឃើញ​សាកសព​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ដេកស្លាប់​នៅ​វាល់​ដីខ្សាច់​មួយកន្លែង សង្ស័យ​ជា​ករណី​ឃាតកម្ម​

0


​ភ្នំពេញ ៖ សាកសព​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​វាល់​ដីខ្សាច់​មួយកន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ កាលពី​វេលា​ម៉ោង​២០ និង​១០​នាទី​យប់ ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​យួរ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយ​នៅលើ​ក្បាល​របស់​ជនរងគ្រោះ​មាន​ស្លាក​ស្នាមរបួស​ដូចជា​ត្រូវ​វាយ ។​
​យោងតាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ បាន​និយាយប្រាប់​អោយដឹងថា គាត់​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដែល​បាន​ដេកស្លាប់​ឡើង​ធំ​ក្លិនស្អុយ​ទៅហើយ នៅ​វាល់​ដីខ្សាច់​មួយកន្លែង ក្បែរ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ។ ចំពោះ​សព​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ គ្រាន់​តែមាន​ភិនភាគ​របស់​សាកសព​នេះ​គឺជា​ជនជាតិ​ស្បែក​ខ្មៅ ដោយ​គេ​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ក្រហម ស្លៀ​ខោ​ក្រឡា​ជើង​ខ្លី មាន​អាយុប្រមាណ​ជាង ៣០​ឆ្នាំ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ត្រួតពិនិត្យ​តដល់​កន្លែងកើតហេតុ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជំហាន​ដំបូង​មន្ត្រី​ជំនាញ​មិនទាន់​ហ៊ាន​សន្និដ្ឋាន ច្បាស់លាស់​នៅឡើយ​ទេ គ្រាន់តែ​អះអាងថា ជនរងគ្រោះ​អាច​ស្លាប់​ដោយសារ​ឃាតកម្ម ព្រោះ​សាកសព ស្នាម​ត្រូវគេ​វាយ​ចំក្បាល​ផងដែរ ។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ​សព ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ និង​ភិនភាគ​ជនរងគ្រោះ​ច្បាស់ ៕

photo_2016-02-27_08-02-04 photo_2016-02-27_08-02-01