កំពង់ធំៈ មានការភ្ញាក់ផ្អើលមួយបង្ករបុរសបុរសម្នាក់ធ្លាយពោះវៀន ចេញមកក្រៅ គួរអោយភ័យខ្លាច ដោយសារតែ ករណីជម្លោះពាក្យសំដីរវាងក្មេងស្ទាវ២ក្រុម បានប្រកាសសង្គ្រាមបង្ហូរឈាម ក្រោយពេលមានកម្មវិធីសប្បាយៗមួយ នៅក្នុងភូមិ ដងក្តា ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីវេលាម៉ោង ២៣និង២៧នាទី យប់ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ ២០១៦។
ក្មេងស្ទាវមួយក្រុមមានគ្នា៤នាក់ បានកាក់ស្ទាក់កណ្តាលផ្លូវ ហើយរួមគ្នាប្រើអំពើហឹង្សា ទៅលើក្មេង២នាក់ទៀត ខណៈពេលដែលកំពុងធ្វើដំណើរមកផ្ទះវិញ បន្ទាប់ពីកម្មវិធីសប្បាយនៅក្នុងភូមិ បានធ្វើឲ្យបុរសម្នាក់ ឈ្មោះ ឌីន ដាំ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បានទៅធ្វើកម្មករ ស៊ីឈ្មួលបើកឡាន នៅភូមិខាងលើ បណ្តាលឲ្យធ្លាយពោះវៀនចេញមកក្រៅ ក្រោយពីសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបានស្លាប់តែម្តង ។
លោកវរៈសេនីយ៍ត្រី ពេជ្រ ថាល់ អធិការស្រុកសន្ទុក បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មានកម្មវិធីនៅក្នុងភូមិ បន្ទាប់ពីកម្មវិធីចប់ ប្រជាពលរដ្ឋបានបែកគ្នាទៅផ្ទះអស់ហើយ តែចំណែកក្រុមបង្ករហេតុបាន លបស្ទាក់ចាក់សម្លាប់ជនរងគ្រោះ ក្រោយមកក៏បានរតើគេចខ្លួនបាត់ រហូតមកដល់ពេលនេះ សមត្ថកិច្ចបានក្តាប់បានមុខសញ្ញាអស់ ទី១ឈ្មោះ ណា ពីន ភេទ ប្រុស ២៣ឆ្នាំ ទី២ ឈ្មោះ ជួន ហេត អាយុ ១៩ឆ្នាំ ទី៣ ឈ្មោះ មឿន ភេទ ប្រុស អាយុ១៩ឆ្នាំ ទី៤ ឈ្មោះ សុក ស្រស់ ភេទ ប្រុស អាយុ ២០ឆ្នាំ អ្នកទាំង៤នាក់រស់នៅភូមិដងក្តារ ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ បាននាំគ្នាប្រើអំពើហឹង្សាទៅលើបុរស២នាក់ ម្នាក់ធ្លាយពោះស្លាប់ ម្នាក់រត់រួចខ្លួន។
លោកបានបន្តថា ចំពោះករណីប្រើអំពើហឹង្សាដោយ ចេតនា នេះ សមត្ថកិច្ចបានកំពុងតែដុតដៃដុតជើង ស្រាវជ្រាវរកមុខសញ្ញាទាំង៤នាក់ ដើម្បីនាំខ្លួនមកទទួលទោសតាមផ្លូវច្បាប់។
ដោយ ប៊ុន រដ្ឋា




































