អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ភោជនីយដ្ឋាន​កូរ៉េ នៅ​កណ្តាល​ក្រុង​សៀមរាប​

0

​ខេត្តសៀមរាប​៖ អគ្គីភ័យ​បាន​ឆាបឆេះ ភោជនីយដ្ឋាន​កូរ៉េ ដែលមាន​យីហោ ហ្គា​យ៉ា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ពី​ខាងលិច ស្តុ​ប​គោកធ្លក បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​និង មានការ​កកស្ទះ​ចរាចរ​ពេញ​ផ្លូវ​មួយសន្ទុះ ផងដែរ ប៉ុន្តែ​ពុំ​បណ្តាលឱ្យមាន​នរណាម្នាក់​រងរបួស​ក្នុង​ហេតុ​ការ​នោះទេ គឺ​បណ្តាលមកពី​ម្ចាស់​ហាង​បាន​ជួល​ជាង​ជួសជុល​ឱ្យមក​ផ្សា​ដំបូលផ្ទះ ខណៈពេល​នោះ​ជាង បាន​ប្រុងប្រយ័ត្ន ទើប​ធ្វើឱ្យ​កម្ទេច​ផ្កាភ្លើង ធ្លាក់​មកក្រោម​ឆេះ​បា​ដាន ហើយ​បាន​រាល​ធ្លា​ក់មក​ឆេះ​ពូក​នៅក្នុង​បន្ទប់ ខាងក្រោម កន្លែង​ដែល​ជាង កំពុងធ្វើការ​ផ្សារ​ជួសជុល​ដំបូល​នោះ ។
ហេតុការណ៍​ដែល​បង្ក​ឱ្យ​កើតមាន​អគ្គីភ័យ​នេះ​ឡើង​នៅវេលា​ម៉ោង ១៣​និង​៤០​នាទី ថ្ងៃទី​២៧ កុ​ម្ភះ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្រុមទី​១០ ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ប្រភពពី​បុគ្គលិក​បម្រើការ​នៅក្នុង​ភោជនីយដ្ឋាន ហ្គា​យ៉ា​នេះ​បានឱ្យដឹងថា នៅពេលដែល​កើតហេតុ​នេះ​ឡើង ពួក​បុគ្គលិក​បាន​ឭ​ក្រុម​ជាង​ផ្សា​ជួសជុល​ដំបូល ស្រែក​ឱ្យជួយ​ពន្លត់ភ្លើង​ផង ព្រោះ​ភ្លើង​ឆេះ​នៅក្នុង​បន្ទប់​ហើយ តែ​ភ្លាមៗ​នោះ ក្រុម​បុគ្គលិក​ដែល​មានតែ​ស្រីៗ ពុំមាន​លទ្ធភាព​ក្នុងការ​ចូលទៅ​ពន្លត់ភ្លើង​នោះ ហើយ​ក្រុម​ជាង​នៅ​ខាងលើ​ដំបូល​ឯណោះ ក៏បាន​ចុះមក​ធ្វើការ​ពន្លត់ តែ​ដោយ​ស្ថានភាព​ភ្លើង​ឆេះ​ខ្លាំង​នោះ ធ្វើឱ្យ​ក្រុម​ជាង​ទាំងនោះ បាននាំគ្នា​រត់គេចខ្លួន​បាត់ស្រមោល​តែម្តងទៅ ។
​ក្នុងនោះដែរ​ក៏ត្រូវ​បាន​អ្នកជិតខាង បាន​ទូរស័ព្ទ​ទៅកាន់​កម្លាំង​សមត្ថកិច្ច ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត និង កងរាជអាវុធហត្ថ​ខេត្ត ចុះមក​ជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា ផងដែរ​លោក​វរសេនីយឯក សំ សុជាតិ ស្នងការរង​ទទួល​អាវុធជាតិផ្ទុះ​និង​អគ្គិភ័យ​បាន​ប្រាប់​កោះសន្តិភាព​ឱ្យដឹង​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​ថា នេះ​ជាការ​ធ្វេសប្រហែស​របស់​ក្រុម​ជាង​ផ្សា​ដំបូល ដោយបាន​ដឹងថា នៅ​ពីក្រោម​មាន​ពិ​ដាន​ម្នាងសិលា និង បន្ទប់ដេក ដែលជា​ភាព​ងាយ​ឆេះ​បំផុត ជាមួយនឹង​កម្ទេច​ភ្លើង​ធូ​ក ផ្សា​ដែក ហើយដោយ​រដូវ​នេះ​មាន​អាកាសធាតុ​ក្តៅ​ស្ងួត ដែល​ងាយ​បង្កឱ្យមាន​គ្រោះ​អគ្គីភ័យ​កើតឡើង ផង​។ លោក​បាន​បន្ត​ឱ្យដឹងថា ម្ចាស់​ភោជនីយដ្ឋាន ហ្គា​យ៉ា មានឈ្មោះ JUNG MIK YUNG ស្រី អាយុ​៤៦​ឆ្នាំ ដែលជា​អ្នកគ្រប់គ្រង​ហាង​នេះ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​អស់​ប្រមាណ ១០%​តែប៉ុណ្ណោះ ដោយមាន​ការចុះ​ជួយ​អន្តរាគមន៍​របស់​សម​ត្ថ​កិច្ច​ពន្លត់អគ្គីភ័យ ទាំងពីរ​អង្គភាព បាន ជួយ ទាន់ពេលវេលា ដោយ​ប្រើប្រាស់ រថយន្ត​អស់​ចំនួន​៤​ឡាន ក្នុងនោះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​កង​រាជ​អាវុធ​ហ​ត្ត​ខេត្ត ០២​គ្រឿង និង​រថយន្ត​របស់​ស្នងការ​នគរបាល​ខេត្ត ចំនួន​០២​គ្រឿង ប្រើ​ទឹក​អស់ ចំនួន ៤ ឡាន ទើប​អាច​ទប់​ស្ថានភាព​ពន្លត់​បានជា​ស្ថាប​ពរ​នៅវេលា​ម៉ោង​១៤​និង​៤០​នាទី​។ លោក​បាន​បញ្ជាក់ថា ការខូចខាត​ទ្រព្យសម្បត្តិ​មាន​បន្ទប់​ទំហំ ៤​ម​X៤​ម ខូចខាត​ទាំងស្រុង និង​ទ្រព្យសម្បត្តិ​ដែល​ឆេះ ដូចជា ៖​ពូក​ឆេះ​អស់​២, ទូ​ឈើ បញ្ឈរ ចំនួន ២ ,​ទូ​ក្រណាត់​ចំនួន​៥ ,​ខោអាវ​អស់​មួយចំនួនធំ ,​សៀវភៅ​មួយចំនួន ,​ម៉ាស៊ីនត្រជាក់​អស់​២ ៕

​ដោយ ច័ន្ទ រស្មី​

20160227_140033 20160227_140026 20160227_135629 20160227_135614 20160227_135559_001