​ក្រុមគ្រួសារ​អតីតយុទ្ធជន​បានទទួល​អំណោយ​ពី​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន

0

​កំពង់ធំៈ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី បន្ត​ការចុះ​សួរសុខទុក្ខ ក្រុមគ្រួសារ​អតីតយុទ្ធជន ដែល​រស់នៅក្នុង​មូលដ្ឋាន​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ជួប​នូវ​វិ​បិ​ត្ត​សេដ្ឋកិច្ច​គ្រួសារ និង​បាន​ពាំ​នាំនូវ​អំណោយ សម្រាប់​ជួយ​ដល់​គ្រួសារ​អតីតយុទ្ធជន ដែល​កំពុងតែ​ជួប​នូវ​ការខ្វះខាត នៅ​រសៀល​ថ្ងៃទី ២៨ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ ។​
ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន ប្រធាន​សមាគម​អតីត​យុ​ទ្ឋ​ជនកម្ពុជា ខេត្តកំពង់ធំ និង​សហការី រួម ជាមួយ​លោក​សៀង ហុក​ឃាន់ អនុប្រធាន​សមាគម​អតីត​យុ​ទ្ឋ​ជនកម្ពុជា ក្រុង​ស្ទឹងសែន បាន​ចុះសាកសួរ​សុខទុក្ខ​អតីត​យុ​ទ្ឋ​ជន ឈ្មោះ ចាន់ សុខ អាយុ​៤៨​ឆ្នាំ នៅ​ភូមិប​ល្ល័​ង្គ សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ និង​បាន​ផ្តល់នូវ​អំណោយ សម្រាប់​ដោះស្រាយ​ជីវភាព មាន​អង្ករ​៧៥ គីឡូក្រាម មី​មួយ​កេស ទឹកត្រី​មួយ​យួរ ទឹកស៊ីអ៊ីវ​មួយ​យួរ ប៊ីចេង ពីរ​កញ្ចប់ និង​ថវិកា​ចំនួន​100.000​រៀល​។​
​ក្រុមគ្រួសារ​អតីតយុទ្ធជន ឈ្មោះ​ចាន់ សុខ និង​ភរិយា បាន​ចិញ្ចឹម​ចៅ​បួន​នាក់​ដែល នៅក្នុង​បន្ទុក​បន្ថែមទៀត បច្ចុប្បន្ន​បាន​សាងសង់​ខ្ទម​រស់នៅ លើដី​ចំណី​ស្ទឹងសែន ដែល​ត្រូវបាន​ជួល​ពី​គេ​ក្នុង​មួយខែ​10$ (​គ្មាន​ដី​គ្មាន​ផ្ទះ​ផ្ទាល់ខ្លួន​) ជីវភាព​ជួប​នូវ​ការខ្វះខាត ទិញ​អង្ករ​ក្នុង​មួយថ្ងៃ​មួយ​គីឡូក្រាម​កន្លះ និង​អាហារ​ផ្សេងៗ​ប្រចាំថ្ងៃ គាត់​មាន​ប្រាក់ខែ​ដែល​រាជរដ្ឋាភិបាល​ផ្តល់ជូន​ក្នុង​មួយខែ​450.000​រៀល​ដែរ តែ​ត្រូវ​ចំណាយ​គ្រប់យ៉ាង​ទាំង​ទឹកដោះគោ​ឲ្យ​ចៅ​ផង ថ្នាំសង្កូវ​ព្យាបាល​ជម្ងឺ​ក្នុង​គ្រួសារ​ផង និង​ត្រូវ​ដោះស្រាយ​បំណុល​ដែល​ចំពាក់​គេ​រុំកោះ​បន្ថែមទៀត ។​
​ដោយ ប៊ុន រដ្ឋា

A2 A1