ប្ដី​ប្រពន្ធ​គ្រួសារ​កសិករ​វ័យ​៧០​ប្លាយ​ត្រូវ​អគ្គីភ័យ​ឆេះ​ផ្ទះ​នឹង​ជង្រុក​ស្រូវ​អស់​បាន​ត្រឹម​ឈរ​សម្រក់​ទឹកភ្នែក​ពេល​មកពី​វត្ត​វិញ

0

 

​ខេត្តពោធិ៍សាត់​៖ ផ្ទះ​របស់​គ្រួសារ​កសិករ​ក្នុង​មួយ​គ្រួសារ​ដែល​ប្ដី​ប្រពន្ធ​មាន​វ័យ​៧០​ឆ្នាំ​ប្លាយ​ហើយ​នោះ ត្រូវបាន​អគ្គីភ័យ​ឆាប់ឆេះ​គ្មាន​ប្រណី​គ្មាន​សល់​រួមទាំង​ទ្រព្យសម្បត្តិ​នៅលើផ្ទះ​នឹង​ជង្រុក​ដាក់​ស្រូវ​ក៍​ឆ្លង​ឆាប់ឆេះ​គ្មាន​សល់​ដែរ ដោយសា​តែ​កូន​ដាំបាយ​រូ​ច​ចុះ​បិតទ្វា​ចេញពីផ្ទះ​អស់​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង២​និង​១០​នាទី​រសៀល​ថ្ងៃទី​២៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភួ​មិ​ស្ទឹង​កំបុត ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ព័​ត៍​មាន ជាបឋម​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា គ្រួសារ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់នេះ គឺ​ពួកគាត់​ទាំងពី​នាក់​មាន​វ័យ​៧០​ឆ្នាំ​ប្លាយ ដោយ​ពួកគាត់​ទាំងពីរ​វល់​ទៅ​វត្ត ទុក​ឲ្យ​កូនៗ នៅផ្ទះ ស្រាប់តែ​កូន​បាន​ដាំបាយ​ឆ្អិន​ហើយ​ទុកចោល មិនបាន​ពន្លត់ភ្លើង​ចង្ក្រាន​ចុះ​បិតទ្វា​ទៅផ្ទះ​បងប្អូន​អស់​បាត់ ហើយ​បាន​ត្រ​ខ្យល់ក៍​បង្កាត់​ទៅជា​អគ្គីភ័យ ឆេះ​ផ្ទះ ហើយ​ឆ្លង​ឆេះ​ជង្រុក​ស្រូវ​អស់ ដោយ​អ្នក​ទាំងពី​មកពី​វត្ត​វិញ​បាន​ត្រឹម​សម្រក់​ទឹកភ្នែក​ប៉ុណ្ណោះ​៕

photo_2016-02-28_22-06-41 photo_2016-02-28_22-06-39 photo_2016-02-28_22-06-36