VIDEO បទ​រថយន្ត​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​

0

​ភ្នំពេញ​៖​រថយន្ត​ឡិច​ស៊ី​ស​៥៧០​មួយគ្រឿង​បាន​បើក​បទ​ឆ្លងផ្លូវ​លឿន​មិន​ប្រយ័ត្ន ត្រូវបាន​រថយន្ត​តូយ៉ូតា​ប្រាយ​តុ​ន បើក​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​។​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើ​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃទី​២៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ហូ​តែ​ល អិ​ុ​ន​ធ័​រ​ខន តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​
បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើ​ហេតុ​គឺមាន​រថយន្ត​ឡិច​ស៊ី​ស​LX570 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q.2588 បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ពី​ត្បួ​ង​មក​ជើង ខ​ណះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បទ​ឆ្វេង​ទំនងជា​ប្រញាប់​ឆ្លង​ចូលទៅ​ហូ​តែ​ល (​អិន​ធ័​រ​ខន​) ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​តូយ៉ូតា​ប្រាយ​តុ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2U.2262 បាន​បើក​មកពី​ជើង​ទៅ​ត្បួ​ង​ក្នុង​ល្បឿន​លឿន​ហើយ​បាន​វ៉ា​ក់​អើ​ជាមួយនិង​រថយន្ត​ឡិច​ស៊ី​ស​នោះ ក៏បាន​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង តែ​សំណាងល្អ​ដែល​មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​ធ្ងន់ធ្ង​ន​។​
ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​បាន​សម្របសម្រួល​គ្នា​អស់​រយះពេល​ជិត​១​ម៉ោង​តែ​មិនត្រូវ​គ្នា​នោះទេ ទើប​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​នោះ​ទៅ​រក្សាទុក​នៅឯ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី នៅពេល​ក្រោយ ៕​ដោយ​៖​ជី​ម ភា​រ៉ា​