មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ ក្រោយ​បើករថយន្ដ ហាយ​ឡែ​ន​ឌើ​រ ទៅបុក​ម៉ូតូ​សង់​ឌ្រី​ម ខណៈ​បញ្ច្រាស់ទិស នៅ​ខណ្ឌឫស្សីកែវ​

0

ភ្នំពេញ​៖​បុរស​វៀតណាម​ម្នាក់ ត្រូវបាន​ដួល​ប្លោង​បោក​និង​ថ្នល់​បែកក្បាល​ហូរឈាម​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ក្រោយពីរ​ជិះ​បើក​ម៉ូតូ​សង់​ឌ្រី​ម​C១២៥ ១​គ្រឿង​ពីរ​ត្បូង​មក​ជើង បាន​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​ចំ​ពីរ​មុខ រថយន្ដ​ហាយ​ឡែ​ន​ឌើ​រ​ពេញទំហឹង​ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​ពីរ​ជើង​មក​ត្បូង ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃទី ២៨ ខែ កុ​ម្ភះ ឆ្នាំ ២០១៦ នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ទល់មុខ​ឃ្លាំង​សាំង​សូរ​គី​ម៉ិច ក្រុមទី​១ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​នាយប៉ុស្ដិ៍​ឫស្សីកែវ លោក តូច គឹម​សុង បាន​ប្រាប់ fresh news ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ឈ្មោះ​ហ្វុ​ង ឌឹ​ក​ចុក ភេទ​ប្រុស ស្នាក់នៅ​១​ក ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល និង​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​សង់​ឌ្រី​ម C១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប​១H២០៩៤ រីឯ​អ្នកបើកបរ​រថយន្ដ​បង្ក​ឈ្មោះ​ចាយ ទីល ភេទ​ប្រុស អាយុ ២៧​ឆ្នាំ បើកបរ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌើ​រ ព៍​ណស គ្មាន​ស្លាក​លេខ​។​នាយប៉ុស្ដិ៍​ឫស្សីកែវ លោក តូច គឹម​សុង បាន​បន្តថា តាម​សាក្សី​នៅ​កន្លែងកើតហេតុ មុន​កើតហេតុ​
​គេ​បានឃើញ រថយន្ដ​បង្ក​ខាងលើ​បើកបរ​ដោយ​បុរស​ម្នាក់ យ៉ាង​លឿន​ក្នុងទិសដៅ​ពីរ​ជើង​ទៅ​ត្បូង​ដោយ​បញ្ច្រាស់ទិស​ជាមួយនិង​ម៉ូតូ​សង់​ឌ្រី​C១២៥ ដែល​បើកបរ​ម្នាក់ឯង​ដូចគ្នា​ក្នុងទិសដៅ​ពីរ​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​សង់​ឌ្រី​ម​បាន​ឡា​គួរ​រ៉េ​ចង្កូត​ទៅបុក​រថយន្ដ​ចំ​ពីរ​ចំហៀង​ខាងមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​ប្លោង​បោក​ក្បាល​និង​ថ្នល់​ហូរឈាម​ស្លាប់​មួយ​រំពេជ ដោយឡែក​រថយន្ដ​បង្ក និង​អ្នកបើកបរ​ត្រូវបាន ប្រជាពលរដ្ឋ​និង​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ​។​
​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ឫស្សីកែវ​សហការ​និង​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​ដោយ​សម្រេច​នាំខ្លួន​ជនបង្ក​និង​យក​ម៉ូតូ​រងគ្រោះ​រួមទាំង​រថយន្ដ​បង្ក ទៅ​រក្សាទុក​ដើម្បី​រងចាំ​ការដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ ចំណែក សព រងគ្រោះ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ដើម្បី​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​កំសាន្ដ​

photo_2016-02-29_09-26-54 photo_2016-02-29_09-26-49 photo_2016-02-29_09-26-39 photo_2016-02-29_09-26-36 photo_2016-02-29_09-26-34