​បើករថយន្ដ​ហាយ​ឡែ​ន​ឌ័​រ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ម៉ូតូ​ឌ្រី​ម​C125​អូស​ប្រហែល​១០​ម៉ែត្រ​បណ្ដាល​អោយស្លាប់​និង​របួសធ្ងន់​ម្នាក់​

0


​ភ្នំពេញ​៖ បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​ម្នាក់ទៀតរ​របួសធ្ងន់​ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខ​ណះ​ដែល​ពួកគាត់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ហើយ​ត្រូវ​រថយន្ដ​ហាយ​ឡែ​ន​ឌ័​របើក​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង​អូស​ប្រហែល​១០​ម៉េ​ត្រ​។
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២៣​និង​០០​នាទី​យប់​ថ្ងៃទី​២៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​ឃ្លាំង​សាំង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់ ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។
ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ហ្វុ​ង ឌឹ​ក​ចុក ជា​ជនជាតិ​វៀតណាម ស្នាក់នៅ​ភូមិ​ទី​១​ក ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល​។ ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។
សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុន​ពល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​1H-2094 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​មាន​រថយន្ដ​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ព​ណ៍សរ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​(​បញ្ច្រាសទិស​គ្នា​)​បើក​ក្នុង​ល្បើ​ន​លឿន​បាន​ជ្រុល​បុក​ម៉ូតូ​ពេញទំហឹង​និង​អូស​ប្រហែល​១០​ម៉ែត្រ​បណ្ដាលអោយ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​និង​អ្នកជិះ​ពីក្រោយ​រងរបួស​ធ្ងន់​។
ប្រភព​ដដែល​បាន​បន្តថា​ក្រោយពេល​កើតហេតុ​រថយន្ដ​សង្គ្រោះបន្ទាន់​បានមក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ចំណែក​ម្ចាស់​រថយន្ដ​ត្រូវបាន​ស​ម្លាំ​ង​សម​ត្ថិ​កិច្ច​ឃាត់ខ្លួន​យកទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ឬ​ស្សី​កែវ​។ ក្រោយ​កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ដ​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្ន​ពេញ​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​បានប្រគល់​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​ដោយៈ​ជី​ម ភា​រ៉ា​

photo_2016-02-29_09-26-54 photo_2016-02-29_09-26-49 photo_2016-02-29_09-26-39 photo_2016-02-29_09-26-32 photo_2016-02-29_09-26-34