​ ​យុវជន​ម្នាក់​ស្រ​វឹ​ស្រា​បើករថយន្ត​សេរី​ទំនើប​ក្នុង​ល្បឿន​យ៉ាង​លឿន​ដល់​ផ្លូវ​បទ បួង​ចង្កូត​មិនទាន់​ហោះ​បុករ​ទះ​លក់​មាន់ ហើយ​ធ្លាក់​ប្រឡាយ​

0

ភ្នំពេញ ៖ យុវជន​ម្នាក់​ស្រវឹងស្រា បាន​បើករថយន្ត​សេរី​ទំនើប​ក្នុង​ល្បឿន​យ៉ាង​លឿន បត់​ឆ្លងផ្លូវ​បួង​ចង្កូត​មិនទាន់បាន​ហោះ​ទៅបុក​រទេះ​លក់​មាន់​បង្វិល រួច​ធ្លាក់​ប្រឡាយ​ទឹកស្អុយ បណ្តាលឱ្យ​រង​ការខូចខាត​រថយន្ត សំណាងល្អ​អ្នកបើករថយន្ត​មិន​រងរបួស ។ ហេតុការណ៍​

ភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១​នឹង​២៥​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​គល់​ស្ពានដែក​ចំការ​ដូង ស្ថិតក្នុង​ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​សេរី​ទំនើប ពណ៍​ស្ករ សេរី​ម៉ាក MC ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-8055 បើកបរ​ដោយ​យុ​ជន​ម្នាក់​ដែល​ស្រវឹងស្រា​ជោគជាំ​បាន​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ បាន​បត់​ភ្លាមៗ តែ​បួង​ចង្កូត​មិនទាន់ បាន​ហោះ​ទៅបុករ​ទះ​លក់​មាន់ និង​ធ្លាក់​ប្រឡាយ​ទឹកស្អុយ បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិនមាន​ន​ណារ​ម្នាក់​រងរបួស ។ ភ្លាមៗ​នោះ​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​គល់ស្ពាន បាន​ឃាត់​ម្ចាស់​រថយន្ត​ឱ្យ​ដោះស្រាយ​ជាមួយ​ម្ចាស់​រទេះ​រងគ្រោះ ប៉ុន្តែ​បែរជា​យុ​ជន​ម្នាក់​នោះ និយាយ​ទាំង​អាកា​រៈ​ស្រវឹង​ថា មិន​សង​នោះទេ​បើ​ចង់​ទៅដល់​ណា​ក៏​ទៅៗ​ព្រោះ​គេ​អ៊ាង​ខាង​សារិន​មក​ដោះស្រាយ​ឲ្យ ។​

ក្រោយមក​ក្រុមគ្រួសារ​ជនបង្ក​បានមក​ដោះស្រាយ​សំណង់​ឱ្យ​ជនរងគ្រោះ​ដែលជា​ម្ចាស់រ​ទះ​រងគ្រោះ រួច​ក៏​ហៅ​រថយន្តស្ទូច ឱ្យមក​ស្ទូច​យក​រថយន្ត​ខ្លួន​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕​

ជី​ម ភា​រ៉ា​

photo_2016-02-29_09-52-44 photo_2016-02-29_09-52-41