គណៈកម្មាធិការ​បោះឆ្នោត​ថៃ កាលពី​ថ្ងៃទី​១៥ ឧសភា បាន​អំពាវនាវ​ឱ្យ​ពន្យារពេល​បោះឆ្នោត​សភា​ជាថ្មី​

0

( រូបភាពវីដេអូ ) ​គណៈកម្មាធិការ​បោះឆ្នោត​ថៃ កាលពី​ថ្ងៃទី​១៥ ឧសភា បាន​អំពាវនាវ​ឱ្យ​ពន្យារពេល​បោះឆ្នោត​សភា​ជាថ្មី​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ ទី​២០ កក្កដា ខាងមុខនេះ ក្រោយ​ការស្លាប់​បាតុករ​៣​នាក់​ទៀត​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក ប្រឆាំង​ជំរំ​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​មួយ​នៅ​កណ្តាល​ក្រុង​បាងកក ដែលនាំឱ្យ​មានការ​ភ័យខ្លាច​ដល់​អំពើហិង្សា​ទាំងឡាយ ។​ ​ក្រោយ​រយៈពេល​ស្ងប់ស្ងាត់​ជាច្រើន​សប្តាហ៍ អំពើហិង្សា​ថ្មី​នេះ​កើតមាន ខណៈ​ពួក​ប្រឆាំង​កំពុងតែធ្វើការ​វាយលុក​ផ្តាច់ព្រ័ត្រ​ប្រឆាំង រដ្ឋាភិបាលចាំផ្ទះ ជាមួយ​ការដកតំណែង​នាយករដ្ឋមន្ត្រី លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នាពេល​ថ្មីៗ​នេះ ។​

ពួក​អាវ​ក្រហម​ជា​ចលនា​ខ្លាំង​មួយ​ប្រមូលផ្តុំ​ដោយ​ពួក​អ្នកគាំទ្រ រដ្ឋាភិបាល​ភាគច្រើន​ស្ថិតក្នុង​ចំណោម​ប្រជាជន​នៅ​ជនបទ​នា​ភាគ​ខាងជើង និង​ភាគ​ឦសាន​ប្រទេស បាន​ព្រមាន​ពួក​ប្រឆាំង​ពី​គ្រោះថ្នាក់​នៃ​សង្គ្រាមស៊ីវិល​មួយ ប្រសិនបើ​ពួកគេ​នៅតែ​ចចេស​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​នៅសល់​សមាជិក តិច ។​ ​

លោកពូ​ចុង​នូ​ត្រា​វង្ស អគ្គលេខាធិការ​គណៈកម្មាធិកា​របោះ​ឆ្នោត ក្រោយ​ការវាយលុក​របស់​ពួក​បាតុករ​ប្រឆាំង​ចូលក្នុង​អគារ​ជា​កន្លែង មានការ​ប្រជុំ​មួយ​រវាង​គណៈកម្មាធិកា​របោះ​ឆ្នោត និង​រដ្ឋាភិបាល​ដែល​ទាក់ទិន​នឹង​ការរៀបចំ​បោះឆ្នោត ថ្លែង​ទៅកាន់ AFP ថា ការបោះឆ្នោត​នា​ថ្ងៃទី​២០ កក្កដា ខាងមុខនេះ​ពុំ​អាច​ធ្វើទៅ​បានឡើយ ដូច្នេះ​ការបោះឆ្នោត​នោះ​ត្រូវ​ពន្យារពេល​។ លោក​បានលើកឡើង​ពី​លទ្ធភាព​នៃ​ការបោះឆ្នោត​ថា អាចធ្វើ​នា​ដើមខែ​សីហា ក៏​បុ​៉​ន្តែ​កាលបរិច្ឆេទ​នេះ​ក៏​អាច​ថា​ឆាប់​ពេក​ដែរ ។ លោក​បន្តថា ការបោះឆ្នោត​ពុំ​អាចធ្វើ​បានឡើយ ប្រសិនបើ​ពួក​បាតុករ​មិន​យល់ព្រម ។​ ​

ពួក​បាតុករ​ប្រឆាំង​ថៃ​បាន​បោះទីតាំង​នៅតាម​កន្លែង ជាច្រើន​នៃ​ក្រុង​បាងកក ពិសេស​នៅមុខ​វិមាន​រដ្ឋាភិបាល ទាមទារ​ឱ្យ​តែងតាំង​នាយករដ្ឋមន្ត្រី​អ​ព្យា​ក្រិត​មួយ ។​អំពើហិង្សា​កាលពី​ព្រឹក​ថ្ងៃទី​១៥ ឧសភា អាចធ្វើ​ឱ្យមាន​គម្លាត​គ្នា​កាន់តែខ្លាំង​បន្តិច​ថែមទៀត​នៅ​ថៃ​រវាង​ពួក ប្រឆាំង និង​ពួក​អ្នកគាំទ្រ​រដ្ឋាភិបាល ។

ចំនួន​អ្នកស្លាប់​ឡើងដល់​២៨​នាក់​ហើយ ចាប់តាំងពី​៦​ខែ​មកនេះ​ជារឿយៗ​ដោយសារ​ការបាញ់ប្រហា​រ​ពី​ប្រភព​ដែល​គេ មិន​ស្គាល់​ដែល​ភាគី​ម្ខាងៗ​បាន​ចោទ​ដាក់គ្នា​ទៅវិញទៅមក​។​ ​គ្រាប់ M-79 ចំនួន​២​គ្រាប់​ត្រូវបាន​គេ​បាញ់​កាលពី​ព្រឹក​ថ្ងៃទី​១៥ ឧសភា វេលា​ម៉ោង​៣​ទៀបភ្លឺ ម៉ោង​ក្នុងស្រុក​ទៅលើ​ទីតាំង​បោះជំរំ​របស់​ពួក​បាតុករ​នៅ​ជិត​ទីលាន ប្រជាធិបតេយ្យ ។ ជនរងគ្រោះ​២​នាក់​ជា​បាតុករ​កំពុង​ដេក​នៅលើ​ទីលាន​នោះ ហើយ​ជនរងគ្រោះ​ម្នាក់ទៀត​ជា​ឆ្មាំ​ការពារ​ម្នាក់​ដែល​ស្លាប់​ព្រោះ​របួស ធ្ងន់​ដោយ​គ្រាប់កាំភ្លើង ។

ពួក​បាតុករ​ប្រឆាំង​មិន​ទទួលស្គាល់​នាយករដ្ឋមន្ដ្រី​ចាំផ្ទះ​ថ្មី ជាម​នុស្ស​ជំនិត​របស់លោក​ស្រី​យី​ង​ឡាក់ និង​បងប្រុស​លោក​ថាក់ស៊ីន ហើយ​បដិសេធ​ការបោះឆ្នោត​ថ្ងៃទី​២០ កក្កដា ។​ ​លោក​ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន មេខ្លោង​បាតុករ​ប៉ុនប៉ង​បញ្ចុះបញ្ចូល​ព្រឹទ្ធសភា​ឱ្យ​ពិនិត្យ​មាត្រា​ទី ៧ នៃ​រដ្ឋធម្មនុញ្ញ​ដើម្បី​ស្នើ​ដល់​ព្រះមហាក្សត្រ​ឱ្យ​ទ្រង់​យល់ព្រម​តែង តាំង​រដ្ឋាភិបាល​អ​ព្យា​ក្រិត​មួយ ។

មនុស្ស​គន្លឹះ​នាពេលនេះ​សម្រាប់​ពួក​ប្រឆាំង គឺ​សម្លឹង​លើ​ប្រធានព្រឹទ្ធសភា ដែល​គេ​ស្គាល់​ថា ជា​អ្នក​ប្រឆាំងនឹង​គណបក្ស​កាន់អំណាច ។ ប៉ុន្ដែ​ការដេញដោល​គ្នា​លើ​ភាពស្របច្បាប់​នៃ​ការប្រើ​មាត្រា​ទី​៧ នេះ​កំពុងតែ​តឹងតែង ។ នាយករដ្ឋមន្ដ្រី​បណ្ដោះអាសន្ន​លោក​នី​វ៉ាន​ទុម រ៉ុង​បូ​ន​សុង ប៉ៃ​សាន អះអាងថា តាមច្បាប់​គេ​ត្រូវ​រង់ចាំ​ការតែងតាំង​នាយករដ្ឋមន្ដ្រី​ថ្មី​មួយរូប ដល់​ក្រោយ​ការបោះឆ្នោត ៕