​ ​សិក្ខ​ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីអំពី​ផលប៉ះពាល់​ដី​ចំណីផ្លូវ​នៅ​ខេត្តបន្ទាយមានជ័យ​

0

​ខេត្តបន្ទាយមានជ័យ​´​ព្រឹក​ថ្ងៃទី​២៩​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅ​សាលប្រជុំ​សាលាខេត្ត​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ល​ផ​ប៉ះពាល់​ដី​ចំណីផ្លូវ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​។​ពិធី​នេះ​មានការ​ចូលរួម លោក​សួន​រតនា រដ្ឋលេខាធិការ​ក្រសួង​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន លោក​គោ​ស៊ុ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ ប្រធាន​មន្ទី​អង្គភាព ស្រុក ឃុំ សង្កាត់ ភូមិ​បាន​ចូលរួម​ជាង​៤០០​នាក់​ផងដែរ​។​លោក​គោ​ស៊ុ​សារឿ​ត​បាន​មាន​ប្រសា​ន៍​ក្នុង​កិច្ចប្រជុំ​នោះ​ថា​ថ្ងៃនេះ​នៅ​សាលប្រជុំ​សាលាខេត្ត​បាន​បើក​កិច្ចប្រជុំ​នេះ​គឺមាន​ធ្វើការ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​អំពី​ផលប៉ះពាល់​ដល់​ចំណីផ្លូវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​ឲ្យ​បាន​ជ្រាប​និង​មាន​គោលបំណង​ចង់​ឲ្យ​ខេត្តបន្ទាយមានជ័យ​មាន​ផាសុខភាព សុ​វត្តិភាព​សា​ធា​រណះ និង​សុ​វត្តិភាព​ចរាចរណ៍ ថែរក្សា​ផ្លូវ​សា​ធា​រណះ​សំរាប់​អ្នកប្រើប្រាស់ និង​ការពារ​ប្រជាពលរដ្ឋ​រំលោភបំពាន​លើ​ចំណីផ្លូវ​ដើម្បី​ប្រើប្រាស់​ជាល​ក្ខ​ណះ​ឯកជន លើក​កំពស់​សោ​ភ័​ណ្ទ​ភាព​ទីក្រុង​និង​ទីប្រជុំជន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​និង​សំរួល​ដល់​អ្នក​ថ្មើរជើង​ជាដើម​។​ក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ​លោក​លោក​សួន​រតនា​ក៏បាន​មានប្រសាសន៍​ដែរ​ថា​ការផ្សព្វផ្សាយ​ច្បាប់​អំពី​ផលប៉ះពាល់​ដី​ចំណីផ្លូវ​នោះគេ​ដំ​ដៅ​ការយក​ចិញ្ចើមផ្លូវ​យកមកប្រើ​ប្រាស់​ធ្វើជា​កម្ម​សិទ្ធ​ចត​រថយន្ត​និង​យានជំនិះ​តាម​ដងផ្លូវ ចិញ្ចើមផ្លូវ​មិន​ត្រឹមត្រូវ ជីក​កប់​ខូង​នៅតាម​តាមផ្លូវ​ជាតិ បង្ក​ឲ្យ​ប៉ះពាល់​ផ្លូវថ្នល់​ទ្រូងផ្លូវ ជាយ​ឬ​ចិញ្ចើមផ្លូវ​ចំណីផ្លូវ និង​តំឡើង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ត្រូវ​មានការ​អនុ​ញ្ញា​ត្តិ​ជាលា​ល​លក្ខណ៍​អក្សរ​ពី​សមត្ថកិច្ច​ឲ្យ​បាន​ដាច់ខាត​។​លោក​រតនា​បានបញ្ជាក់​ទៀតថា​ជន​ណា​ដែល​បាន​ប្រ​ព្រឹ​ត្រ​ខុសច្បាប់​ផលប៉ះពាល់​ដី​ចំណី​ផ្លូវត្រូវ​ផ្តន្ទាទោស​ជន​ណា​សាសង់​ផ្ទះថ្ម​រឹងមាំ​ខុសច្បាប់​ត្រូវ​វាយ​កំទេចចោល​និង​ធ្វើការ​ផាក​វិន័យ​២​លាន​រៀល និង​ដាក់ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ ហាម​ធ្វើ​អាជីវកម្ម​ល្់​ដូរ​គ្រប់​ប្រភេទ​លើ​ចិញ្ចើមផ្លូវ​ដូចជា ភោជនីយដ្ឋាន យាន្ត​ដ្ឋា​ន កា​រក ់រថយន្ត លក់​ទ​ចក្រយានយន្ត​លក់​សង្ហា​រឹម​ជាដើម ហាម​សាងសង​ល​សំណង់​រំលោភ​លើ​ចិញ្ចើមថ្នល់​សា​ធា​រណះ និង​ត្រូវ​ផ្ទា​ន្ទា​ទោស​ទៅតាម​ផ្លូវច្បាប់​។

ដោយ គឿន ចាន់ហ៊ីន 

photo_2016-02-29_20-02-24 photo_2016-02-29_20-02-22 photo_2016-02-29_20-02-19