ខេត្តពោធិ៍សាត់៖បុរសម្នាក់បានដើររកកាប់ឈើត្រង់តំបន់សមោភួមិអតីតសម័យសង្គ្រាមត្រូវបានជាន់គ្រាប់មីនដែលនៅសល់សម័យនោះបណ្ដាលឲ្យផ្ទះដាច់រាង្គកាយមួយចំហាងខ្លួនស្លាប់នឹងកន្លែងភ្លាមៗនៅពេលសមត្ថកិច្ចទៅពិនិត្យក៍មានឃើញគ្រាប់មឺនច្រើនគ្រាប់តំបន់
នោះទៀតដែលនៅក្បែសព។ហេតុការណ៍ដ័៍រន្ធត់នេះបានកើតឡើងវេលាមោ៉ង២នឹង១៥នាទីរសៀលថ្ងៃទី២៩ ខែកុម្ភះឆ្នាំ២០១៦ខាងត្បូងតំបន់ទេសចរណ៍អូដាចម្ងាយមួយគីឡូមែ៉ត្រស្ថិតក្នុងភួមិវាលវង់ ឃុំរកាតស្រុកភ្នំក្រវាញខេត្តពោធិ៍សាត។
លោកអធិការដ្ឋននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះឪពុកនិងកូនប្រុសបាននាំគ្នាបរទេះទៅកាប់ឈើនៅតំបន់នោះដែលជាភួមិសាស្ត្រអតីតសមោរភួមិប្រយុទ្ធដ៍ក្ដៅគគុក ។ដោយអ្នកទាំងពីដើរកកាប់ឈើកន្លែងផ្សេងគ្នាស្រាប់តែនៅមោ៉ងខាងលើកូនប្រុសក៍បានលាន់ឭស្នូផ្ទះគ្រាប់លាន់រំពងពេញក្នុងព្រៃក្បែរកន្លែងគេកាប់ឈើក៍បានដើតម្រង់ទីនោះក៍ស្រាប់តែឃើញឪពុកខ្លួនបានជាន់គ្រប់មីនសល់ពីសម័យសង្គ្រាមនោះស្លាប់ផ្កាប់មុខបាត់ទៅហើយក៍ទូស័ព្ទឲ្យសមត្ថិច្ចដឹងតែម្ដង។
លោវង សាវេ៉ត បន្តថា៖សមត្ថកិច្ចមូលដ្ឋានយើងបានទៅដល់កន្លែងកើតហេតុបានប្រាប់គឺតាមកាពិនិត្យកន្លែងកើតហេតុគឺសពបុរសនោះឈ្មោះ ជាហេងអាយុ៥៨ឆ្នាំនៅភួមិកើតហេតុនោះពិតជាត្រូវជាន់គ្រាប់មីនសល់ពីសង្គ្រាមផ្ទុះស្លាប់មែន ។ដោយសភាពជនរងគ្រោះត្រូវដាច់រាង្គកាយមួយចំហៀងខ្លួនស្លាប់ផ្កាប់មុខហើយនៅជុំវិញទីតាំងកើតហេតុសពជនរងគ្រោះប្រមាណជា៣០មែ៉ត្រមានគ្រប់មីនសល់ពីសង្គ្រាមច្រើនគ្រាប់ទៀតដោយគ្រាប់ដែលគាត់ជាន់ផ្ទះស្លាប់នេះជាប្រភេទគ្រាប់មីនផ្លែបោ៉មផលិតនៅប្រទេសសូវៀតសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយើងយកចុះពីភ្នំចំនុចខាងលើមកតំកល់នៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕




































