( រូបភាពវីដេអូ ) កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា មាន ហេតុការណ៍វាយប្រហារដោយកាំភ្លើង និងគ្រាប់បែកនៅក្រុងបាងកកបណ្ដាល ឱ្យបាតុករ២នាក់ស្លាប់ និង២១នាក់រង របួសជាទម្ងន់ ។ សារព័ត៌មាន AFP បានផ្សព្វផ្សាយ ដោយដកស្រង់សម្ដីប៉ូលិសបញ្ជាក់ថា ជនមិនស្គាល់មុខបានគប់គ្រាប់បែក២ គ្រាប់ប្រភេទ M-79 ទៅលើទីតាំងបាតុ កម្មនៅលើទីលានប្រជាធិបតេយ្យនៅ ក្នុងទីក្រុងបាងកក ។
ក្រោយមកជនបង្ក ហេតុក៏បានបាញ់រះទៅលើក្រុមបាតុករ ទៀតផង ។ មន្ដ្រីប៉ូលិសមួយរូបបានឱ្យដឹងថា “ជនរងគ្រោះស្លាប់ដំបូងគេបង្អស់នោះ គឺបាតុករម្នាក់ដែលកំពុងតែដោកនៅ លើឆាកទីលានប្រជាធិបតេយ្យ និងអ្នក ស្លាប់ទី២គឺអ្នកការពារនៃកម្លាំងបាតុករ ស្លាប់ដោយត្រូវគ្រាប់កាំភ្លើង” ។ មជ្ឈមណ្ឌលប្រកាសអាសន្ន អ៊ីរ៉ាវ៉ាន់ នៅក្រុងបាងកកបានប្រកាសឱ្យដឹងថា មានអ្នករងរបួសដល់ទៅ២១នាក់ក្នុង ការវាយប្រហារខាងលើ ។ នៅពេលនេះ មន្ដ្រីទទួលខុសត្រូវមិនទាន់អាចកំណត់ អត្ដសញ្ញាណជនដៃដល់នៅឡើយ ។
ដូច្នេះចំនួនអ្នកស្លាប់ដោយការធ្វើបាតុ កម្មនៅក្រុងបាងកកកើនឡើង២៧នាក់ និងរាប់រយនាក់រងរបួស ។ ក្រុមអ្នកសង្កេតការណ៍បង្ហាញការ ព្រួយបារម្ភពីសកម្មភាពវាយប្រហារ ខាងលើនឹងធ្វើឱ្យអំពើហិង្សាកាន់តែខ្លាំង ឡើងអាចប្រែក្លាយទៅជាសង្គ្រាមស៊ីវិល។ នៅពេលនេះក្រុមបាតុករប្រឆាំងរដ្ឋាភិ បាលនៅតែទាមទារឱ្យរដ្ឋាភិបាលរបស់ គណបក្សភឿថៃចុះចេញពីតំណែងបង្កើត រដ្ឋាភិបាលថ្មីកើតចេញពីការជ្រើសរើស របស់ក្រុមប្រឆាំង ។ ជាមួយគ្នានេះដែរ ក្រុមអាវក្រហមដែលគាំទ្ររដ្ឋាភិបាល ព្រមានថា នឹងមានសង្គ្រាមស៊ីវិលកើត ឡើង ប្រសិនបើព្រឹទ្ធសភាតែងតាំងរដ្ឋា ភិបាលតាមសំណើរបស់ក្រុមប្រឆាំង PDRC ។
បច្ចុប្បន្ន ក្រុមPDRC ដែលដឹកនាំ ដោយលោកស៊ូថេប ថងស៊ូបាន បាន ឡោមព័ទ្ធអគាររដ្ឋាភិបាល ។ ព្រមជា មួយគ្នានេះដែរ ក្រុមបាតុករអាវក្រហម នៅជាយក្រុងបាងកកបានដង្ហែក្បួនធ្វើ បាតុកម្មយ៉ាងគគ្រឹកគគ្រេងប្រឆាំងនឹង ក្រុមលោកស៊ូថេប