​ VIDEO ​កម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌ​៧​មករា បានធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​មុខសញ្ញា​កាប់​ប្លន់​

0

​ភ្នំពេញ ៈ កងកម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌ​៧​មករា​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​កាប់​ប្លន់​បាន​ភ្លាមៗ ដែល​ក្នុងចំណោម​បក្សពួក​ជាច្រើន បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​៩​នឹង​២០​នាទី​នៅ​ចំណុច​ស្តុ​ប​ពេទ្យ​ចិន ស្ថិតក្នុង​សង្កាត់​បឹង​រ៉ាំង ខណ្ឌដូនពេញ​។​
បើតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​រួម​និង​មិត្ត​ភក្ត្រ​ម្នាក់ទៀត​បាន​ជិះ​ម៉ូតូ ម៉ាក zoomer x ព​ណ៍ស ពាក់​ស្លាក​លេខ 1FI 9799 ជិះ​ឌុប​គ្នា​បំណង​ទៅ​ដើរលេង​នៅ​ម្តុំ​កោះ​ពេជ្រ ពេលមកដល់​ចំណុច​មុខ​វិមាន​សន្តិភាព ស្រាប់​តែមាន​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ក្បែរ និង​បាន​ដក​ដាវ​សា​ម៉ូ​រៃ​មក​កាប់​មកលើ​រូបគេ តែ​គេច​ទាន់ និង​បាន​បន្ថែម​ល្បឿន​ជិះ​គេចខ្លួន តែ​ត្រូវ​ជនសង្ស័យ​ដេញតាម​ពីក្រោយ​រហូត​។​ប្រភព​ដដែល​បន្តថា ភ្លាម​នោះគេ​ក៏បាន​ជិះ​ម៉ូតូ​ចូលទៅ​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​៧​មករា ហើយ​ជនសង្ស័យ​ឃើញ​ដូច្នេះ​បាន​ជិះ​គេចខ្លួនបាត់​។ បន្ទាប់ពី​ជនរងគ្រោះ​ប្តឹង​ភ្លាមនោះ​ក​ម្លាំ​កងរាជអាវុធហត្ថ​ជាច្រើន​នាក់​បានចេញ​អន្តរាគមន៍ និង​បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់​នៅ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នះ​កាល់​តិច ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ក្នុងចំណោម​បក្សពួក​៤​នាក់ និង​វត្ថុតាង​ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​។​ដោយៈ​ជី​ម ភា​រ៉ា​