ភ្នំពេញ៖បុរស២នាក់ស្រវឹងស្រា បានបើករថយន្តកាមរីឆ្លាមក្នុងល្បឿនលឿន ខណះមកដល់ផ្លូវកោងមិនបទតាមផ្លូវជ្រុលទៅបុកសួនទ្រូងផ្លូវនិងឡើងសួន បណ្ដាលឲ្យរថយន្តដាច់ការឡែកង់មុខទៅមុខលេងរួច ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងកាលពីវេលាម៉ោង២១និង៤០នាទីយប់ ថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ នៅខាងជើងក្បែរនិងរង្វង់ូមូលជ្រោយចង្វារត្រើយខាងកើត តាមបណ្ដោយផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺ
ឃើញរថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2G.3330 បើកបរដោយបុរសម្នាក់ពីរនាក់ដែលស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកធ្វើដំណើរទិសដៅពីជើងទៅត្បួងក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោង ហើយមិនបទតាមផ្លូវកោងក៏ជ្រុលចង្កូតទៅបុកសួនទ្រូងផ្លូវ និងឡើងសួន បណ្ដាលឲ្យរថយន្តបង្កនោះដាច់កាឡែកង់មុខផ្នែកខាងឆ្វេង ដោយមិនអាចបន្តទៅមុខបាន។ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗបុរសទាំងពីរដែលជាអ្នកបើករថយន្តបង្កនោះបានបើកទ្វាគេចខ្លួនបាត់ស្រមោល។
ក្រោយមក ទើបសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយករថយន្តបង្កនោះទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕
ដោយ៖ជីម ភារ៉ា




































