រថយន្ត​ទេសចរណ៍​ក្រុមហ៊ុន​មុ​ី​ហុង​បុក​ស្ត្រី​ពីរ​នាក់​ស្លាប់​នៅ​ស្រុក​ស្វាយទាប

0

​​ខេត្តស្វាយរៀង​:​ស្ត្រី​២​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម្ម​ខណៈដែល​ចុះ​ពី​រថយន្ត​មកពី​ធ្វើការ​រោងចក្រ​ដឹក​ដៃ​គ្នា​ឆ្លងថ្នល់​ត្រូវ​រថយន្ត​ទេសចរណ៍​របស់​ក្រុមហ៊ុន ម៉ី ហុង បុក​ប៉ើង​ជាង​១០​ម៉ែត្រ​បោក​ក្បាល​ខ្ទុប​ទៅ​និង​ថ្នល់​ហូរឈាម​តាម​ត្រចៀក​ត្រូវ​ដាច់ខ្យល់​ស្លាប់​ពេល​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​។​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៥:២០​នាទី​ល្ងាច​ថ្ងៃទី​២៩​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ ថ្នល់កែង ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង​។​បើតាម​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​ហើយក៏​មាន​អ្នក​ចុះ​ពេល​នោះគេ​ឃើញ​មាន​ស្ត្រី​២​នាក់​ដឹក​ដៃ​គ្នា​ដើរ​ឆ្លងថ្នល់​ពី​ជើង​មក​ត្បួ​ង​ឆ្លង​មិនទាន់​ផុត​ផង​ស្រាប់​រថយន្ត​ទេសចរណ៍​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន ម៉ី ហុង ពណ៌ ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3D 3046 បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ពី​លិច​មក​កើត​ចាប់​ហ្វ្រាំង​អូស​ជាង​២០​ម៉ែត្រ​ហើយ​មិនទាន់​អស់​ល្បឿន​ក៏​បុក​ចំ​ពីមុខ​រថយន្ត​បែក​កាង​និង​បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​សម្រួល​ចរាចរណ៍​ព្រោះ​ពេលនោះ​មានការ​កកស្ទះ​យ៉ាងខ្លាំង​គឺ​ម៉ោង​កម្មករ​កម្មការិនី​ចេញពី​ធ្វើការ​និង​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ធ្វើការ​សង្គ្រោះ​ប៉ុន្តែ​ដោយសារ​របួសធ្ងន់​ពេក​ក៏​ប​ញ្ជួ​ន​បន្តទៅ​ពេទ្យ​វៀតណាម​បាន​ដាច់ខ្យល់​ពាក់​កណ្តាលផ្លូវ​។​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖​ស្ត្រី​រងគ្រោះ​ទាំង​២​នាក់​នោះគេ​ស្គាល់ឈ្មោះ​ទី​១.​មានឈ្មោះ វ័ន អាយុ ២០​ឆ្នាំ​ជាង​មុខរបរ​កម្មការិនី​រោងចក្រ​មាន​ទីលំនៅ​ភូមិ ព្រៃទទឹង ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​.​ទី​២​ឈ្មោះ សៅ ចិន អាយុ ២០​ឆ្នាំ​ជាង​ដូចគ្នា​មុខរបរ​កម្មការិនី​រោច​ក្រមា​នទី​លំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​ក្រោយពេល​កើតហេតុ​តៃកុង​រថយន្ត​ចុះ​ពី​រថយន្ត​រត់ឡើង​រថ​យន្ត​មួយគ្រឿង​ទៀត​គេចខ្លួន​បាត់ស្រមោល​ទុក​ឲ្យ​ជនរងគ្រោះ​ទាំង​២​នាក់​ដេក​ហូរឈាម​នៅ​និង​ថ្នល់​៕​បច្ចុប្បន្ន​សព​ស្ត្រី​ទាំងពីរ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រីឯ​រថយន្តក្រុង​សមត្ថកិច្ច​យកទៅ​រក្សាទុក​ដើម្បី​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​។​៖​ដោយ  ​នុត​នាង​

photo_2016-03-01_09-17-38 photo_2016-03-01_09-17-35 photo_2016-03-01_09-17-33