លោក​ជំទាវ ឧបនាយករដ្ឋមន្ត្រី​ម៉ែន សំអនអរសាទរ​ខួប​លើក​ទី​១០៥​ទិវា​ ​នៃ​នារី​អន្តរជាតិ​៨​មីនាឆ្នាំ​២០១៦

0

ភ្នំពេញៈ លោក​ជំទាវ ឧបនាយករដ្ឋមន្ត្រី​ម៉ែន សំអន រដ្ឋមន្ត្រី​ក​សួង​ទំនាក់​ទំនងជា មួយ​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិការ​​កិច្ច​នៅ​ថ្ងៃទី​១​ខែមីនា នេះ បាន​ចូល​​រួម​អបអរសាទរ​ខួប​លើក​ទី​១០៥​ទិវា​
​នៃ​នារី​អន្តរជាតិ​៨​មីនាឆ្នាំ​២០១៦ ជាមួយ​នារី​តាម​មន្ទីរ​ខេត្ត ក្រុង​នានា​ចំណុះ​ក្រសួង ទំនាក់​ទំនងជា មួយ​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​។​photo_2016-03-01_13-12-05
​នៅក្នុង​ឱកាស​នោះដែរ​លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មាន​ប្រសា​ស​ន៏​បញ្ជាក់ថា​, ខួប​លើក​ទី​១០៥​ទិវា​នៃ​នារី​អន្តរជាតិ​៨​មីនាឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា​បាន ជ្រើសរើស​ប្រធានបទ​ស្តីពី កា​រវិ​និ​​យោគ​លើ​សមភាព​យ៉េន​ឌ័​រ​ដើម្បី​ប្រកបដោយ​ចីរភាព​”​ដែល​ជួយ​ជំរុញ​
​បន្ថែមទៀត​នូវ​សមភាព​យេនឌ័រ ការ បង្កើន​ភាព​អង់អាច​ស្ត្រី និង​ក្មេងស្រី​​ដែលមាន​រៈសំខាន់​ណាស់​ក្នុង​ការចូលរួម​សំរេចបាន​នូវ​កំនើន​សេដ្ឋ​​កិច្ច​ប្រកបដោយ​សមធម៌​។​​នៅក្នុង​យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល​ដំ ណាក់​កាល​ទី​១,២​និង​ទី​៣​បាន​កំ​​ណ​ត់​ថា​”​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​​ជាតិ​”​ជាមួយនេះ​សម្តេច​អគ្គ​មហា​​សេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​គាំទ្រ​និង​លើក​កំពស់​តួនាទី​ស្ត្រី​ឲ្យ​កាន់តែ​សំខាន់​កាន់តែ​សកម្ម​ដើម្បី​រួមចំណែក​ក្នុ​ហ​ការ​អភិ វ​ឌ្ឍ​ន៏​សង្គម សេដ្ឋកិច្ច និង​បាន ចាត់ ទុក​ស្ត្រី​ជា​ត្បូង មានតម្លៃ​ពុំ​អាច កាត់​ថ្លៃ​បាន​។​photo_2016-03-01_13-12-03
​កន្លងមក​សម្តេច​តេ​ជោ នាយក​រដ្ឋ​​មន្ត្រី​បាន​គាំទ្រ​យកចិត្តទុកដាក់​និង​ផ្តល់​កញ្ចប់​ថវិកា​ជូន​ដល់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី គណកម្មការ​ជាតិ​លើក កំពស់​សីលធម៌​សង្គម​តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​ព្រមទាំង​ក្រសួង​កិច្ចការ​​នារី​ដើម្បី​បំរើ​សកម្មភាព​ការពារ​ស្ត្រី ជាមួយគ្នា​នោះដែរ​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា​តែងតែ​ជួយ​ជនរងគ្រោះ​ដោយ មិន​ប្រកាន់​បក្សនយោបាយ​អ្វី​ឡើយ ។​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ដើរតួ នាទី​យ៉ាងសកម្ម​ក្នុង​ការងារ​អភិវឌ្ឍ​ន៏ ស្ត្រី រួមមាន​ការបង្កើត​តំបន់​អភិវឌ្ឍ​ន៏​ស្ត្រី​ខ្មែរ​ជាច្រើន ដើម្បី​បណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ ការថែទាំ​សុខភាព​ការ​​ផ្តល់​កិច្ច​គាំពារ​នានា​និង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​ផ្សេងៗ​ដល់​ស្ត្រី​ទីទាល់ក្រ​និង​ងាយ​រងគ្រោះ​។​photo_2016-03-01_13-11-58
​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី មាន​ប្រសា​ស​ន៏​បញ្ជាក់ទៀតថា​;​បច្ចុប្បន្ន ស្ត្រី​កម្ពុ​ជាមាន​តួនាទី​កាន់តែ​ខ្ពស់​ក្នុងសង្គម​និង​ក្នុង​ការដឹកនាំ​ប្រទេស​ដូច​​ជាមាន​តួនាទី​ជា សមាជិកសភា ព្រឹទ្ធសភា និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុ​រដ្ឋលេខា​​ធិ​ការ និង​ថ្នាក់ក្រោម​ជាតិ​មាន​ស្ត្រី​ជា អភិបាលរង រាជធានី ខេត្ត ក្រុង និង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយ​ក្នុង​ជួរ​កងកំលាំងប្រដាប់អាវុធ មាន​ស្ត្រី ជានា​យ​ឧ​ត្ត​ម សេនី​យ៏​ផ្កាយ​មាស​បួន​និង ខ្លះ​ជា​មេ​បញ្ជា​ការរង​ជានា​យ​នគរបាល​។​ល​។​photo_2016-03-01_13-11-55
​ដោយឡែក​នៅក្នុង​វិស័យ​ឯកជន​ស្ត្រី បាន​ក្លាយជា​ប្រធាន អគ្គនាយក និង អ្នកចាត់ការ​និង​ជា​សហគ្រិន​ដ៏​មាន​ឥទ្ធិពល ហើយ​សិស្ស​ស្ត្រី​ក៏មាន​សមត្ថភាព​រៀន​ពូកែ​និង​ឆ្លាត​ឈ្លាសវៃ​មិនៗ​ចាញ់​សិស្ស និង​និស្សិត​ប្រុសៗ​ឡើយ​៕