​ ​បុរស​ម្នាក់​ដេកស្លាប់​ក្នុង​អង្រឹង​សង្ស័យ​ខ្យល់គរ​

0

​មណ្ឌលគិរី​៖​បុរស​ម្នាក់​បាន​ស្លាប់​នៅវេលា​ម៉ោង​៤.០០​នាទី​ទៀបភ្លឺ​ថ្ងៃទី​០១​ខែ​មិនា​ឆ្នាំ​២០១៦​នេះ នៅក្នុង​ភូមិ​ស្រែ​ព្រះ​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​​បុរស​ដែល​ដេកស្លាប់​ក្នុង​អង្រឹង ឈ្មោះ នឹម វណ្ណា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូមិក​ក្រឡា​មាស​ឃុំ ត្នោត ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង​។​
​តាម​ប្រភព ព័​ត៌​ជា​ជំហាន​ដំបូង​បានអោយដឹងថា បុរស​បាន​ស្លាប់ ហេតុ​ពី​ព្រលប់​បាន​ផឹកស្រា​ជាមួយ​អ្នកភូមិ​ជាមួយគ្នា តែ​ដល់ពេល​ទៀបភ្លឺ ក៏មាន​បងប្អូន ទៅ​ដាស់​អោយ​ងេ​ី​ប ដើម្បី​ទៅ​ធ្វេ​ី​រកា​រងារ​ដូច​សព្វមួយដង ក៏​ឃេ​ី​ញ​ថា​គាត់​បាន​ស្លាប់​បាត់ទៅ​ហេ​ី​យ​។​
​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ខាង​ក្រុមគ្រួសារ​បាន​រាយការណ៍​ជូន​ដល់​មន្ត្រី នគរបាល​ដេ​ី​ម្បី​ពិនិត្យ​មេ​ី​ល ថា​គាត់​ស្លាប់ ដោយ ខ្យល់គរ​ឬ​មូលហេតុ​អ្វី អោយ​ច្បាស់​ជាមុនសិន​ដេ​ី​ម្បី​យក​សព​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី​៕​ដោយ​ប៊ូ​ស្រា​

photo_2016-03-01_13-12-51 photo_2016-03-01_13-12-49 photo_2016-03-01_13-12-45