VIDEO ប្រជាពលរដ្ឋនាំគ្នាប្តឹងប្រធានសហគមន៍ ពីបទ​លក់​ដីព្រៃ​និង​ចំការ​ពួកគាត់​អោយ​ឈ្មួញ​

0

​ខេត្ត​រតនគីរីៈ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ បាននាំគ្នា​ផ្ដិតមេដៃ​ប្ដឹង ចូល​អាជ្ញាធរ​ស្រុក ដើម្បី​សុំអោយ ជួយ​ទប់ស្កាត់​ការឈូសឆាយដី​ព្រៃ និង​ដីចំការ​របស់​ពួកគាត់ ខណៈដែល​ប្រធាន​គណៈកម្មការ ការពារ​ព្រៃឈើ​ម្នាក់ បាន​លក់​អោយ​អ្នកមាន​លុយ​មានអំណាច​ម្នាក់​ក្នុង​ខេត្ត​រតនគីរី​។​

លោក ប៉ូ​យ ព្លី​ន អាយុ​៤៥​ឆ្នាំ ជនជាតិ​ចាយ​រាយ ជា​ប្រធាន​គណៈកម្មការ ការពារ​ព្រៃឈើ ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក​ញ៉ៃ ស្រុក​អូរ​យ៉​ដាវ ត្រូវបាន​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ចា​រាយ ប្រជាពលរដ្ឋ​ក្នុងភូមិ ចំនួន​២៩៦​នាក់ នាំគ្នា​ផ្ដិតមេដៃ​ប្ដឹង​ថា បាន​លក់​ដីព្រៃ​សហគមន៍ និង​ដីចំការ របស់​ពួកគាត់ អោយទៅ​អ្នកមាន​លុយ​ម្នាក់ រស់នៅ​ទី​រួម​ខេត្តរតនគិរី​។ យក​គ្រឿងចក្រ​ចូល​ឈូសឆាយ ដីព្រៃ​សហគមន៍ និង​ដីចំការ​ពួកគាត់ ជាប់មាត់​ទន្លេ​សេសា​ន្ត ស្ថិតនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ​ស្រុក​អូ​រយ៉ា​ដាវ ខេត្ត​រតនគីរី ត្រង់ចំណុច​ជើងភ្នំ​ខ្វា​ញ់​ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​។​

យោងតាម​ការអោយ​ដឹង​ពី​ប្រជាពលរដ្ឋ​ឈ្មោះ រ​ចំ លឿង និង​ឈ្មោះ សល់ លៀង រស់នៅ​ភូមិ​ឃុំ​ខាងលើ បានអោយដឹងថា ដីព្រៃ​សហគមន៍​ភូមិ​គាត់ និង​ដីចំការ​ចំនួន​ជាង​៣០​ហិកតា ស្មើ​២០០​គ្រួសារ ត្រូវ​លោក​ប៉ូ​យ ព្លី​ន ជា​ប្រធាន​គណៈកម្មការ ការពារ​ព្រៃឈើ លក់​អោយ​អ្នកមាន​លុយ ចំនួន​៥-៦​ឆ្នាំ​ហើយ​ទើបតែ​ផ្ទុះ​រឿង​ឡើង​ថ្មីៗ​។ ហើយ​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ ដីព្រៃ​សុំ​បី​តែ​ចំការ ដីស្រែ​របស់​ពួកគាត់​ដែលមាន​ដំណាំ ក៏​ត្រូវគេ​ឈូសឆាយ​អស់​ដែរ ពួកគាត់​មិនដឹង​មាន​អ្វី ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​ទៀត​ទេ​។​

លោក ក្លាន ជីព ប្រធានភូមិ​ប៉ក់​ធំ ថា កាលដែល​លោក ប៉ូ​យ ព្លី​ន លក់​ដីព្រៃ​សហគមន៍ និង​ដីចំការ​ប្រជាពលរដ្ឋ លោក​គ្រាន់តែ​ដឹងថា ឈ្មោះ​ខាងលើ​ជា​អ្នកលក់ តែ​លក់​នៅពេលណា​លោក​មិនដឹង​ទេ ពីព្រោះ​ពេលដែល​លក់​នោះ ស៊ី​ញ៉េ ទទួលស្គាល់ ដោយ​ប្រធានភូមិ​សេសា​ន្ត មេឃុំ​សេសា​ន្ត​។​
អភិបាលស្រុក​អូយ៉ាដាវ លោក ម៉ា វិចិត្រ ថា ដី​នេះ​ទិញ​ពី​ប្រជាពលរដ្ឋ លោក​កំពង់​អោយ​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​ហើយ​។ លោក​ប៉ូ​យ ព្លី​ន ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ប្តឹង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដាក់​មក​តុលាការខេត្ត​រតនគិរី​ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ ហើយ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មិនា ឆ្នាំ​២០១៦ លោក​ម៉ម វាន់​ដា​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តរតនគិរី​បានចេញ​ដីកា​កោះហៅ​ប្រជាពលរដ្ឋ​ចំនួន​១៤​នាក់មក​ធ្វើការ​បំភ្លឺ ជុំវិញ​រឿង​លោក​ប៉ូ​យ ព្លី​ន ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​។ ជុំវិញ​រឿងនេះ​សារពត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ម៉ម វាន់​ដា បានទេ​នៅ​ព្រឹក​ថ្ងៃ​ដដែល ដោយឡែក​ប្រជាពលរដ្ឋ​១៤​នាក់​នោះបាន​អោយដឹងថា​ពួកគាត់​មាន​ឯកសារ​ត្រឹមត្រូវ​ដើម្បី​ប្តឹង​តប​ទៅ​លោក​ប៉ូ​យ ព្លី​ន វិញ ហើយ​លោក​ប៉ូ​យ ព្លី​ន នេះ​ពួកគាត់​អះអាងថា​ពិតជា​បាន​លក់​ដី​អោយ​ឈ្មួញ​ខាងលើនេះ​ពិតមែន​៕ ដោយ សា​វុ​ទ្ធ​

photo_2016-03-01_15-00-33 photo_2016-03-01_15-00-30 photo_2016-03-01_15-00-28 photo_2016-03-01_15-00-25