កំពង់ធំៈ បុរសម្នាក់ត្រូវបាន ជនមិនស្គាល់មុខ លួចបាញ់សម្លាប់នៅក្នុងចំការដំឡុង ដែលជាករណីប៉ុនប៉ងប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុននៅចំនុចអូរអណ្ដូងស្វាយក្នុងភូមិសាស្ត្រភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ខេត្តកំពង់ធំកាលពីវេលាម៉ោង១១និង៥០នាទីរលងអាធ្រាត កើតហេតុនៅថ្ងៃទី២៩/២/ខែកុម្ភះ ឆ្នាំ២០១៦ឈានចូលថ្ងៃទី១ខែមិនាឆ្នាំ២០១៦នៅចំនុចចំការដំឡូងក្នុងភូមិសាស្ត្រភូមិឃុំកើតហេតុ។
តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបាន បានដេកនៅក្នុងចំការដំឡូង ដូចសព្វមួយដង លុះដល់ថ្ងៃកើតហេតុ ក៏មានជនមិនស្គាល់មុខបានយកយកអាវុធខ្លីមិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះឈ្មោះកែវ ខន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ខេត្តកំពង់ធំដែលកំពុងដេកក្នុងចំការដំឡូង បានបាញ់ចំនួន៦គ្រាប់បណ្ដាលអោយត្រូវជនរងគ្រោះចំនួន៣គ្រាប់ រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តកំពង់ចាម ដោយសារភូមិសាស្ត្រខាងលើ ជាប់ព្រំប្រទល់ខេត្តកំពង់ចាម ចំណែកអាការៈជនរងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរហើយពេទ្យកំពុងតែជួយសង្គ្រោះយ៉ាងដុតដៃដុតជើង ។
លោក វរៈសេនីយ៍ត្រី ស៊ួង ថេន អធិការដ្ឋាននគរបាល ស្រុកបារាយ៍បានអោយដឹងថា ក្រោយពីកើតហេតុ លោកបានបញ្ជាកម្លាំង ចុះទៅពិនិត្យនៅទីតាំងកើតហេតុ ដោយសហការ ជាមួយកងរាជអាវុធហត្ថស្រុក បានរាយណ៍ និងឈានដល់ការ រួបរួមភស្តុតាងទាំងអស់ជុំវិញកើតហេតុ ដើម្បីកំណត់មុខសញ្ញាជនដៃដល់ ដែលបានប្រើប្រាស់អាវុធ បាញ់ប៉ុនប៉ងសម្លាប់ជនរងគ្រោះ រួមទាំងបានសហការជាមួយ ខេត្តជិតខាងខណៈ ពេលដែលទទួលបានពន្លឺខ្លះ ពីករណីប៉ុនប៉ងសម្លាប់នេះ ដើម្បីចាប់ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ដោយ ប៊ុន រដ្ឋា





































