VIDEO ជន​ជួញដូរ​២​នាក់ និង​ថ្នាំញៀន​៣៩​កញ្ចប់ ត្រូវបាន​ ​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​បង្ក្រាប ចាប់ខ្លួន​

0

​ភ្នំពេញ​៖​អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ លោក ទៀង ច័ន្ទ​សារ បាន​ឲ្យ សហការី​ទូរទស្សន៍​អ​ប្សា​រា​ប៉ុស្ដិ៍​លេខ​១១ ដឹង​នៅ​រសៀល​ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៦​នេះ​ថា កម្លាំង​នគរបាល​របស់លោក មាន​ទាំង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្វាយប៉ាក បាន​ស្រាវជ្រាវ​ឈានដល់​ការ ចុះបង្ក្រាប​ឃាត់ខ្លួន​ជន​ចែកចាយ​នូវ​សារធាតុ​ញៀន​ចំនួន​២​នាក់​ដោយ​ដកហូត​ថ្នាំញៀន​ចំនួន​៣៩​កញ្ចប់ នៅ​ចំណុច​ផ្លូវលំ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​ជន​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​១​ឈ្មោះ​វៀង តា​យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ២​ឈ្មោះ សុខ​ស្រី​វី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរប​មិន​ពិតប្រាកដ អ្នក​ទាំង​២​ស្នាក់​ក្បែរ​ចំ ណុ​ច​កើតហេតុ​ខាងលើ ។​

​លោក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ​បាន​បន្តថា ថ្វីបើ​បទល្មើស​គ្រឿង ជា​បញ្ហា​ប្រឈម​និង​សង្គម ក៍​ពិតមែន​​ដោយឡែក កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​នៅតែ​បន្ត ស៊ើបអង្កេត និង​បង្ក្រាប​ជា​បន្តបន្ទាប់ ដោយនូវ​រសៀល​ថ្ងៃនេះ កម្លាំង​នគរបាល​ខណ្ឌ​សហការ​និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្វាយប៉ាក បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ព្រមទាំង​រកឃើញ​​ថ្នាំញៀន ជា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣៩​កញ្ចប់ ដែល​ជន​ទាំងនេះ​បាន​រក្សាទុក​ធ្វើ​សកម្មភាព​ជួញដូរ ។​

​ក្រោយ​ឃាត់ខ្លួន ជន​ពាក់ព័ន្ធ​ការជួញដូរ​នូវ​សារធាតុ ទាំង​២​នាក់ រួម​និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន សាកសួរ​នៅ​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​បន្ត​និតិ​វិធី កសាង​សំនុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់ អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់ ៕

ហាស់ កំសាន្ដ

photo_2016-03-01_17-38-23 photo_2016-03-01_17-38-11 photo_2016-03-01_17-38-07 photo_2016-03-01_17-38-03 photo_2016-03-01_17-37-57