​ដុតបំផ្លាញ​ផ្ទះ​ហើយ ថែមទាំង​វាយ​ម្តាយបង្កើត​ខ្លួនឯង​ទៀត​គ្រាន់តែ​ទាស់សម្តី​គ្នា​ជាមួយ​ម្តាយ​

0


​មណ្ឌលគិរី​៖​យុវជនឈាមរាវ​ម្នាក់ ដោយសារ​តោះ​សម្តី​ជាមួយ​ម្តាយបង្កើត​របស់ខ្លួន បាន​ដុត​ផ្ទះ​ព្រមទាំង​វាយតប់​ម្តាយ​របស់ខ្លួន ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី វេលា​ម៉ោង​១៥​នឹង​៥​នាទី​ថ្ងៃ​១​ខែ​មិនា​ឆ្នាំនេះ ។
​បើតាម​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ម្តាយ​ឈ្មោះ ទ្រី ណា​រ៉​ន អាយុ​៤១​ឆ្នាំ ជា​ជនជាតិខ្មែរ មានស្រុក​កំ​ភូមិ​ពោធិ​ទង ឃុំ​ពោធិ​ទង ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង ដែល​បច្ចុប្បន្ន​បាន​ស្នាក់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ឈ្លោះប្រកែក​ជាមួយ​កូនប្រុស​ឈ្មោះ សួន បញ្ញា អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ បន្ទាប់មក​កូនប្រុស​នោះ​ក៏បាន​វាយ​ម្តាយ ហើយ​ថែមទាំង​បាន​ដុត​ផ្ទះ​ដែល​ខ្លួន​ធ្លាប់​រស់នៅ​ឆេះ​អស់​គ្មាន​សល សូម្បី​សំភារៈ​នៅក្នុង​ផ្ទះ​ក៏​ឆេះ​អស់​ដែរ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្តទៀតថា ផ្ទះ​ដែល​យុ​ជន​ឈាមរាវ​ដុតបំផ្លាញ​គ្មាន​សល​មាន​ទំហំ​ទទឹង​៤,៥​ម៉ែត្រ បណ្តោយ​ចំនួន​១២​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី រីឯ​យុវជនឈាមរាវ​ក្រោយពី​បាន​ដុតបំផ្លាញ​ផ្ទះ​របស់​ម្តាយ​រួច​ក៏បាន​រត់​គេចខ្លួនបាត់​៕​  ដោយ ប៊ូ​ស្រា​photo_2016-03-02_10-40-00 photo_2016-03-02_10-39-57