​កម្លាំង​នគរបាល​ប្រចាំការ​នៅ​ក្រុមហ៊ុន​ដាយ​ណា​ម បានទទួល​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​មួយចំនួន​ពី​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី

0

​មណ្ឌលគិរី​៖ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោក​វ​រះ​សេនីយ៍​ឯក ម៉ីអាន ស្នងការរង​កណ្តាល​ប្រឆាំង​បទល្មើស និង លោក​វ​រះ​សេនីយ៍​ឯក ទូច ដា​ណា​រ៉ា ស្នងការរង​ទទួល​កិច្ចការ​ព្រំដែន តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​នាំយក​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន ទៅ​ចែកជូន​ដល់​កម្លាំង​នគរបាល​ដែល​ប្រចាំការ​នៅ​ក្រុមហ៊ុន​ដាយ​ណា​ម កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦​នេះ ។​
​លោក​វ​រះ​សេនីយ៍​ឯក មុ​ី អាន ស្នងការរង​កណ្តាល​ប្រឆាំង​បទល្មើស​បាន​មានប្រសាសន៍ថា គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ចំនួន​១​លាន​៤​សែន​រៀល​គី​សម្រាប់​យកមក​ផ្តល់ជូន​ដល់​កម្លាំង​នគរបាល​ដែល​ប្រចាំការ​នៅ​គោលដៅ​ក្រុមហ៊ុន​ដាយ​ណា​ម សម្រាប់​ដោះស្រាយ​ការហូបចុក​ប្រចាំថ្ងៃ ហើយ​គ្រឿងឧបភោគ បរិភោគ ដែល​ផ្តល់ជូន​នាពេលនោះ​រួមមាន អង្ករ​ចំនួន​៦​បេ ត្រីខ​ចំនួន​១២​យួ ប្រេងឆា​ចំនួន​១​ឡូ ប៊ីចេង​ចំនួន​៣​គីឡូក្រាម​នឹង​ទឹក​សុទ្ធ​ចំនួន​៥​កេះ​៕​ដោយ​ប៊ូ​ស្រា

photo_2016-03-02_10-40-05 photo_2016-03-02_10-40-03