ស្វាយរៀង៖ លោកជៀងអំបានទ្បើងថានារីគឺមានតួនាទីសំខាន់ណាស់ក្នុងការដឹកនាំសង្គមជាតិគឺមានសិទ្ធស្មើរនិងប្រុសដែរដូច្នេះសូមឲ្យ ថ្នាក់ដឹកនាំ បេក្ខភាពជានារី គ្រប់ស្ថាបណ្ណ័គ្រប់អង្គភាពកំពុងបម្រើការងារ នៅក្នុងសង្គម ត្រូវតែបន្ដបង្កើនសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះនារីជាឆ្នឹងខ្នងសេដ្ឋកិច្ចដ៍សំខាន់មិនអាចខ្វះបាន ដោយហេតុថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិឲ្យនារីចូលរួមជាកំលាំងចលករ ដ៍សំខាន់ ក្នុងការរួមចំណែក ជំរុញ ប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សា ហកម្ម កសិកម្ម និងទេសចរណ៍ ប្រកបដោយនិរន្ដរភាព ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោលជៀងអំបានបញ្ជាក់បែបនេះខណៈដែលលោកចូលរួមក្នុងពិធីអបអរសាទរខួបលើទី១០៥ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០១៦ក្រោមប្រធានបទ(វិនិយោគលើសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្យន៍ប្រកបដោយចីរភាព)កាលពីព្រឹកថ្ងៃទី២ខែមីនាឆ្នាំ២០១៦ក្នុងសាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោក្រុងស្វាយរៀងដែលមានស្ត្រីចូលរួមប្រមាណជាង៦០០នាក់។។ លោកជៀងអំបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច របស់ប្រទេសជាតិ។ ជាមួយនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានគាំទ្រ និងលើកកម្ពស់តួនា ទីស្ត្រី ឲ្យកាន់តែមានតម្លៃ ដោយយល់ឃើញថា ស្រី្ដកំពុងត្រូវបានចូលរួមចំណែក ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ និងចាត់ទុកស្ត្រីជាត្បូង ពេជ្រ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ។ លោកជៀងអំបានបន្តថា៖ កន្លងមកក៍ដូចបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកិតិ្ដយស សមាគនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សម្តេចតែងតែផ្តល់ជំនួយស្មារតី និងសម្ភារៈដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីខ្មែរ និងគ្រួសារខ្មែរ ព្រមទាំងលើកទឹកចិត្ដដល់នារី នៅគ្រប់បណ្ដាក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធនានា ឲ្យមានតម្លៃ និងមានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះក៏បានលើកទ្បើងអំពីវិសយ័វិនិយោគនៅខេត្តស្វាយរៀងដែលធ្វើអោយនារីមានការងារធ្វើប្រមាណជិត៤មឺុននាក់អាចកាត់បន្ថយភាពក្រីក្របានមួយកំរិត។ពិធីបន្ទាប់ក៏មានជូននូវវត្ថុអនុស្សាវរីយដល់អ្នកចូលរួមផងដែរ។




































