ខេត្តរតនគិរី៖ កម្លាំងកងរាជអាវុធស្រុកអូរយ៉ាដាវកាលពីរសៀលថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦នេះបានចាប់រថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៍សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2G.2928ដឹកឈើក្រញូងខណៈកំពុងធ្វើចរាចរណ៍លើផ្លូវជាតិលេខ៧៨ឆ្ពោះទៅប្រទេសវៀតណាម។បើយោងតាមប្រភពពីសមត្តកិច្ចបានបង្ហើបឲ្យដឹងដែរថារថយន្តមួយគ្រឿងដឹកឈើក្រញូងអស់ល័ក្ខទៅប្រទេសវៀតណាមនោះជាកម្មសិទ្ធិរបស់កូនប្រុសមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងខេត្តរតនគិរីនេះ។
ដោយកន្លងមករថយន្តម៉ាកឡង់គ្រីស័រនេះជាមធ្យោបាយដឹកជញ្ជូនឈើទៅប្រទេសវៀតណាមយ៉ាងសកម្មបំផុតមិនដែលឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធ ធ្វើការបង្ក្រាបនោះឡើយ ។ទើបតែពេលនេះលោកកែបកត់ដែលជានាយខណ្ឌទើបមកកាន់តំណែងថ្មីបញ្ជាឲ្យយករថយន្តដែលដឹកឈើក្រញូងមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើភ្លាមៗតែម្តងព្រោះខ្លាចមានអ្នកអន្តរាគមន៍។កន្លងមករថយន្តមួយគ្រឿងនេះស្នាក់ការគយចល័តធ្លាប់បង្ក្រាបម្តងរួចមកហើយប៉ុន្តែត្រូវបានគេអន្តរាគមន៍យកចេញភ្លាមៗ។ហេតុដូចនេះទើបលោកកែបកត់នាយខណ្ឌថ្មីមិនឲ្យកម្លាំងកងរាជអាវុហត្ថមូលដ្ឋានទុកយូទេនៅរថយន្តមួយគ្រឿងនេះព្រោះគណៈកម្មាការថ្នាក់ជាតិកំពុងតែយុទ្ធនាការក្តៅអំពីបទល្មើសព្រៃឈើនេះផងដែរ។រីឯចំនួនឈើក្រញូងទាំងនោះខាងជំនាញរដ្ឋបាលព្រៃឈើមិនទាន់ធ្វើការវាស់វែងដឹងចំនួននៅឡើយទេនាព្រឹកនេះ៕ ដោយ សាវុទ្ធ




































