​ ​(​រថយន្ត​ដឹក​ហ្គាស​ចំណុះ​ជាង​១៥​តោន​ក្រឡាប់​ផ្ងា​ជើង​បង្ករ​ឲ្យ​មានការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​សង្ស័យ​អ្នកបើកបរ​ងងុយដេក​)​ដោយ​យាង​ដា​នុត

0

​៖​ខេត្តស្វាយរៀង​:​រថយន្ត​ដឹក​ហ្គាស​របស់​ក្រុមហ៊ុន LPG​ក្រឡាប់​ធ្លាក់​ផ្លូវ​ផ្ងា​ជើង​រងរបួស​ធ្ងន់​សង្ស័យ​អ្នកបើកបរ​ងងុយដេក​និង​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ដល់់​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែងកើតហេតុ​នោះ​។​ករណី​រថយន្ត​ដឹក​ហ្គាស​ក្រឡាប់​ផ្ងា​ជើង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អា​ត្រាធ​ឈានចូល​ថ្ងៃទី​២​ខែ​មិនា​ឆ្នាំ​២០១៦​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ ព្រៃ​ទុប សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្ត ស្វាយរៀង​។​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖​រថយន្ត​ដឹក​ហ្គាស​ចំណុះ​ប្រហែល​១៥​តោន​នោះបាន​ក្រឡាប់​ផ្ងា​ជើង​ធ្លា​ក់មក​ខាងជើង​សង្ស័យ​អ្ន​កើបរ​ងងុយដេក​។​ហើយ​រថយន្ត​ដឹក​ហ្គាស​នេះ ពណ៌ ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B 4667 របស់​ក្រុមហ៊ុន LPG ដែល​ធ្វើដំណើរ​ពី​កើតមក​លិច​លុះដល់​ចំនុចកើតហេតុ​ខាងលើ​ក៏​រេច​ង្កួ​ត​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងា​ជើង​តែម្តង​និង​អ្នកបើកបរ​រងរបួស​ធ្ងន់​ត្រូវ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖​ក្រោយពី​រថយន្ត​ដឹក​ហ្គាស​នេះ​ក្រឡាប់​នោះ​នៅ​ម៉ោង​៦​ព្រឹក​សមត្ថកិច្ច​ក៏បាន​ហៅ​រថយន្តស្ទូច​មក​ស្ទូច​ក៏ប៉ុន្តែ​រថយន្តស្ទូច​មិន​ហ៊ាន​ស្ទូច​នោះទេ​ពីព្រោះ​រថយន្ត​ដឹក​ហ្គាស​មាន​ធ្លាយ​ហ្គាស​ចេញមកក្រៅ​ខ្លាច​មាន​គ្រោះថ្នាក់​និង​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែងកើតហេតុ​ផងដែរ​។​ប្រភព​ដ​ដែរ​បាន​ឲ្យ​ដឹង​ទៀតថា​៖​អ្នកបើកបរ​គេ​នៅ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ​ក្រោយពី​កើតហេតុ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ហើយ​រហូតមកដល់​ម៉ោង​១១:៤០​នាទី​ថ្ងៃ​ដដែល​នៅតែ​ពុំទាន់​ស្ទូច​រថយន្ត​ចេញពី​កន្លែង​កើត​បាន​នោះទេ​៕​

photo_2016-03-02_14-03-29 photo_2016-03-02_14-03-27 photo_2016-03-02_14-03-25