លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ប្រជុំ​ពង្រឹង​នៃ​មន្ត្រីប៉ូលិស​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ពី​បញ្ហារ​គ្រឿងញៀន​

0

​កំពង់ធំ​. នៅ​តុលាការ​ខេត្តកំពង់ធំ បើក​កិច្ចប្រជុំ​មន្ត្រី​នៃ​ស្នងការ​នគរបាល ខេត្តកំពង់ធំ និង​អធិការ​គ្រប់​ស្រុង​ក្រុង ដើម្បី​ពង្រឹង​ការងារ​បង្ក្រាប​គ្រឿងញៀន នៅតាម​មូលដ្ឋាន​និង​បន្ត​តាមដាន​មុខសញ្ញា​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន រួមទាំង​ការប្រើប្រាស់​បណ្តាញសម្ងាត់​ក្នុងការ​ស៊ើប អង្កេត​មុខសញ្ញា​អ្នក​សេព​និង​ជួញដូរ​គ្រឿងញៀន នៅ​រសៀល​ថ្ងៃទី ២ ខែ​មិនា​ឆ្នាំ​២០១៦ ក្រោម កា​ចូលរួម​ពី​សំណាក់ លោក អ៊ិត សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​ព្រះ​រា​អាជ្ញា​រង រួម​ទាំ​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​. ចូលរួម​ផងដែរ​។​
​លោក​វរៈសេនីយ​នី​យ៍ទោ​ ងួន ហ៊ាង បានលើកឡើង​ពី​វិធានការ​. ទប់ស្កាត់​ការហូរចូល​នូវ​សា​ធាតុ​ញៀន បង្ករ​ឲ្យ​មាន ផល​ប់ះ​ពាល់ និង​ប្រឈម​យ៉ាងខ្លាំង ចំពោះ​សិ​ស្សានិ​សិស្ស និង​ទីតាំង​បំរើ​សេវាកម្ម​កំសាន្ត​ដូចជា ក្លឹ​ន​កំសាន្ត ភោជនីយដ្ឋាន និង​ហាង​ខារ៉ាអូខេ​. វិធានការ​ទាំងនេះ​គឺ​ត្រូវបាន​សហការ​ជាមួយនិង មេភូមិ មេឃុំ​និង​ប្រជាពលរដ្ឋ​ដើម្បី​ឃ្លាំមើល​មុខសញ្ញា​ជនសង្ស័យ​នៅក្នុង​មូលដ្ឋាន ចំណែក​វិធាន ការទប់ស្កាត់​ទៅលើ​យុវវ័យ ឬ​សិស្ស​ដែល​ស្ថិតនៅក្នុង​វ័យ​សិ​ស្សា គឺជា​គោលដៅ​សម្រាប់​ការ​ញ៉ុះ​ញ៉ុ​ង​ពី​សំណាក់​ជនសង្ស័យ ក្នុង​ការសេព​គ្រឿងញៀន ក្នុងនោះ​ខាង​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្រុក​ក្រុង បាន​សហការ​ជាមួយនិង​នាយក​សាលា និង​គ្រូ​ប្រចាំ​ថ្នាក់ រួមទាំង​អានាព្យាបាល តាមដាន​ការសិក្សា​របស់​សិស្ស​ដែលមាន​ការ អវត្តមាន​មិនបាន​ចូលរៀន​ចាប់ពី​៥​ថ្ងៃ ទៅ​៧​ថ្ងៃ ត្រូវ​រាយ​ការ​មក​សមត្ថកិច្ច​ដើម្បី​ស្រាវជ្រាវ និង​សុំ​ឲ្យ​មានការ​ពិនិត្យ​ទឹកនោម ចំពោះ​សិស្ស​មុខ​ស​ញាសង្ស័យ ។​photo_2016-03-02_16-45-04
​លោក​វរៈសេនីយ៍ឯក កែវ សុផល ស្នងការ​ង​ទទួលបន្ទុក​គ្រឿងញៀន​បានបញ្ជាក់​ថា​. បញ្ហា​គ្រឿងញៀន​ត្រូវបាន​រា​ត្បា​ត​តាមរយះ​ច្រើន​ប្រភេទ ក្នុងនោះ​មានការ​ចាប់បង្ខំ​ពី​សំណាក់​មិត្ត​ភ័ក្ក​. សាកល្បង​តាម​ការ​ញ៉ុះ​ញ៉ុ​ង​ថា​សាច់​ស្អាត ធ្វើ​ខ្លាំង មនុស្ស​គ្មាន​ការងារ​ធ្វើ ក្នុងនោះ​កែ​មាន​ក្រុមយុវជន​ដែល​មកពី ធ្វើការ​ប្រទេស​ថៃ ចំពោះ​ការរួម​សហការ​ពី​សំណាក់​ប្រជាពលរដ្ឋ ក្នុងការ​ផ្តល់ព័ត៌មាន​ជនសង្ស័យ​មក​សមត្ថកិច្ច​គឺ​ម​នៅមាន​ភាពលំបាក ដោយសារតែ​ប្រជា​ជល​រដ្ឋ​ខ្លាច​ពុំមាន​សុ​វត្តិភាព​។​
​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង បានធ្វើការ​ផ្តាំផ្ញើរ​ដល់​មន្ត្រីនគរបាល​យុត្តិធម៌​ទាំងអស់ photo_2016-03-02_16-44-55 photo_2016-03-02_16-44-53យកចិត្តទុកដាក់​បន្ថែ​ម​លើ​ការចុះអនុវត្ត​ច្បាប់​ក្នុងការ​ចាប់យក​វត្ថុតាង ជាប់​ពាក់​ព័​ន្ឋ​នឹង​បទល្មើស សូម​ឲ្យ​មន្ត្រី​ទទួលបន្ទុក​សូម​ឲ្យ​មាន​ឯកសារ​ត្រឹមត្រូវ និង​សិក្សា​ពី​ដំណើរ​រឿងក្តី​នានា ចៀសវាង​បង្ករ​ឲ្យ​បាត់បង់​ភាបជឿជាក់​លើ​ខ្លួនឯង ក្នុងការ​ឆ្លើយតប​នៅក្នុង​សា​វនា​ការ សម្រាប់​ការដាក់​ប​ន្ទុ​ទៅលើ​ជនជាប់ចោទ ។​
​លោក អ៊ិត សុធា ព្រះ​រា​អាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ បាន​មានប្រសាសន៍​ឲ្យ​កម្លាំង​សមត្ថកិច្ច ដែលមាន​តួនាទី​បង្ក្រាប​និង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឲ្យ​ពង្រឹង​ឡើងវិញ​ពី​ការអនុវត្ត​ច្បាប់​ក្នុងការ​តាមដាន​មុ​សញ្ញា​ចែកចាយ​គ្រឿងញៀន រួមទាំង​ការអនុវត្ត​ដិ​ការជូន​ដល់​ឪពុក ម្តាយ និង​អាណាព្យាបាល ដោយ​អោយមាន​ការចុះហត្ថលេខា​ត្រឹមត្រូវ ទាំង​ការប្រគល់​ដិ​ការ មុន​ឈានដល់​ការឃាត់ខ្លួន និង​សូម​ឲ្យ​ពង្រឹង​សារជាថ្មី នូវ​ម្ចាស់​អជីវ​កម្ម​ប្រកបមុខរបរ ផ្ទះសំណាក់ សណ្ឋាគារ ឲ្យ​កំណត់​អត្តសញ្ញាណ​ជន​មក​ស្នាក់នៅ​ឲ្យ​បាន​គ្រប់គ្នា និង​សូម​ឲ្យដោយសារគ្រឿងញៀន ដើម្បី​ឲ្យ​គាត់​យល់​ពី​ភាព​អន្តរាយ ក្នុងនោះដែរ​លោក បានបញ្ជាក់​ពី​កិច្ចសហការ​ជាមួយ​ប៉ូលិស​ចរាចរណ៍ ចុះ​ពិនិត្យ​ទឹកនោម របស់​អ្នក​តៃកុង​ឡាន​. ដោយសារ​កន្លងមក​ក​រ​ណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ភាគច្រើន បណ្តាលមកពី​តៃកុង​ឡាន​។​
​ដោយ ប៊ុន រដ្ឋា​

photo_2016-03-02_16-45-00