VIDEOកម្លាំង​សម​ត្ត​កិច្ច​ចិន​និង​នគ​បាល​រាជធានី​ភ្នំពេញ​នៅ​បន្ត​ឡោម​ព័ន្ធ​កាស៊ីណូ​រក​ចាប់ខ្លួន​ជនជាតិ​ចិន​ជំរិត​ទា​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ប៉ោយប៉ែត​

0

​បន្ទាយមានជ័យ​:​មកដល់​វេលា​នេះ​កម្លាំង​សម​ត្ត​កិច្ច​ចម្រុះ​នៅ​បន្ត​ឡោម​ព័ន្ធ​កាស៊ីណូ​រក​ចាប់ខ្លួន​ជនជាតិ​ចិន​ជំរិត​ទា​ប្រាក់​តាម ប្រព័ន្ធ​អន​ឡាញ​នៅឡើយ ​បញ្ជាក់ថា​: ក​ម្លាំ​នគរបាល​ចិន​សហការ​នគរបាល​រាជធានី​ភ្នំពេញ ឡោម​ព័ន្ធ​កាស៊ីណូ មួយកន្លែង​ឆែកឆេរ រក​ចាប់ខ្លួន​ជនជាតិ​ចិន ជំរិត​ទា​ប្រាក់​តាម ប្រព័ន្ធ​អន​ឡាញ និង​អ៊ិន​ធឺ​ណែ​ត កាលពី​វេលា​ម៉ោង ១២.៣០​នាទី ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៦ នៅក្បែរ​ព្រំដែន ស្ថិត​ក្រុង​ប៉ោយប៉ែត​។​

​សម​ត្ត​កិច្ច​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់ថា​៖ ពាក់ព័ន្ធ​ការឡោមព័ទ្ធ ចូល​ឆែកឆេរ ក្នុង​កាស៊ីណូ​មួយកន្លែង ក្រុង​ប៉ោយប៉ែត នេះ​គឺ​កម្លាំង​មូលដ្ឋាន មិន​ចូលរួម​ខាងក្នុង កាស៊ីណូ​នោះទេ តែ​បានដឹង ព័ត៌មាន​ខ្លះៗ​ថា​៖ កម្លាំង​នគរបាល​ចិន បាន​សហការ​ជាមួយ កម្លាំង​នគរបាល​ជំនាញ រាជធានី​ភ្នំពេញ បាន​ចុះ​ឡោមព័ទ្ធ កាស៊ីណូ​ឆែកឆេរ រក​ជន​ជាតិចិន បាន​ចាប់ជំរិត​ទា លុយ​តាម​ប្រព័ន្ធ អន​ឡាញ និង​អ៊ិន​ធឺ​ណែ​ត​។​

​សម​ត្ត​កិច្ច​បញ្ជាក់ថា​៖ កម្លាំង​មូលដ្ឋាន​គេ​មិន​បានអោយ សហការ​តែ​អោយ នៅក្រៅ​វ​ង្វ​ង់​ខ្សែ ការពារ តែ​កម្លាំង​ដែល​ចូល ឆែកឆេរ មាន​កម្លាំង​នគរបាល​មកពី​ប្រទេស​ចិន សហការ​កម្លាំង មកពី​រាជធានី​ភ្នំពេញ​។ ហើយ​ការចូល​ឆែកឆេរ រហូតដល​ម៉ោង​នេះ មិនដឹងថា​ទទួលលទ្ធផល​នោះទេ តែ​បានដឹង​ខ្លះ​ថា​៖ ការចូល​ឆែកឆេរ នៅ​កាស៊ីណូ​ហ្គោ​ឌិន បន្ទប់​វី​អាយ​ភី​លេខ​៣៣៣​។​ការចុះ​បង្ក្រាប​នេះ មាន​ជនជាតិ​ចិន​ម្នាក់ ភ័យ​ខ្លាំងពេក​បាន​លោត ពី​អាគារ​កំពស់ ជាច្រើន​ជាន់ ដើម្បីរ​ត់គរ​ខ្លួន បណ្តាល​ឲ្យ​ធ្លាក់​បាក់​ម្ខាង ត្រូវគេ​បញ្ជូនទៅ សង្គ្រោះបន្ទាន់​ភ្លាម​។​

​ប្រភព​ក្នុង​ហេតុការណ៍​លួច​ប្រាប់ថា :​សម​ត្ត​កិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ប្រមាណ​៦០ នាក់ ដែល​សង្ស័យ​ពាក់ព័ន្ធ ជំរិត​ទា​ប្រាក់​តាម ប្រព័ន្ធ​អន​ឡាញ និង​អ៊ិន​ធឺ​ណែ​ត នៅ​ទីតាំង​នេះ​៕​ដោយ​: ឃិន គ​ន្ធា​