​ជន​បែក​ថ្នាំ ខឹង​ទា​លុយ​មិនបាន ទាញ​កាំបិត​ដេញ​កាប់​ម្ដាយ លទ្ធផល ត្រូវ​ជាប់​ខ្នោះ នគរបាល​ខណ្ឌឫស្សីកែវ​

0

​ភ្នំពេញ​៖​យុវជន​ម្នាក់​ជា​ជន​ញៀន​ថ្នាំ​និង​សង្ស័យ​បែក​ថ្នាំ បាន​ទាញ​កាំបិតប៉ាំងតោ​គ្រវីគ្រវាត់​ដេញ​កាប់​ម្ដាយ​របស់ខ្លួន​ទាំង​ព្រឹក​ព្រលឹម តែ​សំណាងល្អ​អ្នក​ម្ដាយ​ពុំមាន​របួស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ច្រាំង​ចំរេះ​ទី​១ មក​អន្តរាគមន៍​ឃាត់ខ្លួន​ភ្លាមៗ​ដើម្បី​យកមក​ធ្វើការ​សាកសួរ​កាលពី​វេលា​ម៉ោង ៥​ព្រឹក ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៦ ដែលមាន​ទីតាំងនៅ​ចំណុច​ផ្ទះ​លេខ​១០២៣ ក្រុមទី​៦ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​នាយប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​១ លោក រឿន វន បាន​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​ត្រូវជា​ម្ដាយ​ឈ្មោះ​ឡឹប ស៉ី​ហ្វា​ស់ អាយុ​៥៩​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ ចំណែក​យុវជន​បង្ក​ឈ្មោះ ស្រេ​ន អា​រី​ហ្វី​ន ហៅ ហ្វី​ន ភេទ ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ ឥស្លាម ស្នាក់នៅ​ជាមួយ​ម្ដាយ​នៅ​ចំណុចកើតហេតុ​ខាងលើ​។​លោកនាយ​ប៉ុស្ដិ៍​ច្រាំង​ចំរេះ​ទី​១​បាន​បន្តថា តាម​ការរៀបរាប់​ឲ្យ​ដឹង​ពីរ​ម្ដាយ មុន​កើតហេតុ នៅ​រសៀល​ថ្ងៃទី​១ ម្សិលមិញ កូនប្រុស​របស់គាត់ បានចេញ​ពីរ​ផ្ទះ ទៅ​ជួបជុំ​ជាមួយ​បក្សពួក​របស់ខ្លួន​ដើម្បី​ប្រើប្រាស់​គ្រឿងញៀន ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២​កូន​របស់គាត់​បាន​ត្រឡប់មកផ្ទះ​វិញ​ទំនងជា​អត់លុយ​ហើយក៏​សុំ​លុយ​ពី​ម្តាយ​ដែល​ចាស់ជរា តែដោយសារ ម្តាយ​មិនមាន​លុយ​អោយ ក៏​កើតជា​កំ​ហិង្សា​រករឿង​ម្តាយ ហើយ​ថែមទាំង​ទាញ​កាំបិត​ប៉ាំ​តោ​ដេញ​កាប់​បងប្រុស​របស់ខ្លួន និង​ជ្រ​ល រក​កាប់​ម្ដាយបង្កើត​របស់ខ្លួន​ថែមទៀត ដោយឡែក​ត្រូវបាន​អ្នករស់នៅ​ក្បែរ​ជិតខាង​មក​អន្តរាគមន៍​មកជួយ​ឃាត់ ជាពិសេស​កម្លាំង​នគរបាល​មូលដ្ឋាន​ប៉ុស្ដិ៍​ច្រាំង​ចំរេះ​ទី​១​បានមក​អន្តរាគមន៍​ទាន់ពេលវេលា​ដោយ​នាំខ្លួន​ជនសង្ស័យ​ភ្លាមៗ​ដើម្បី​ធ្វើការ​សាកសួរ​ផងដែរ​។​

​សូមបញ្ជាក់ថា ក្រោយ​ការសាកសួរ​ពីរ​សមត្ថកិច្ច​ប៉ុស្ដិ៍ ជនសង្ស័យ​រួម​និង​វត្ថុតាង​”​កាំបិតប៉ាំងតោ​”​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​សាកសួរ​បន្ថែម​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕​ហាស់ កំសាន្ដ​

photo_2016-03-02_16-45-08 photo_2016-03-02_16-45-07