VIDEO យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ពីក្រោយ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់​

0

​ភ្នំពេញ​៖​យុវជន​ម្នា​ក់បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​ជិះ​ដោយ​បុរស​អ្នករត់​ម៉ូតូ​ឌុ​ក​ម្នាក់​ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក​និង​ស្រាល​ម្នាក់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​
២១​និង​២០​នាទី​យប់ ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​មី​លី​នែរ ថោ​ន តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​
បើតាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើនេះ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​បង្ក​ម៉ាក​ស៊ុយ​សុ​គី​ឡេ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1FK.5178 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ជ្រុល​ទៅបុក​ម៉ូតូ​រងគ្រោះ​ម៉ាក​ហង់​ដា​ឌ្រី​ម​ស៊េរី​២០០១ ពណ៌​ខ្មៅ​ឆ្នូត​លឿង ពាក់​ស្លាក​លេខ ឍ​7556 ភព​1 ដែល​ជិះ​ដោយ​បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់ ចំ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​យុវជន​ជិះ​ម៉ូតូ​បង្ក​ម៉ា​កឡេត រងរបួស​ធ្ងន់ ចំណែកឯ​បុរស​ជិះ​ម៉ូតូ​រងគ្រោះ ដែល​ត្រូវ​បុក​ពីក្រោយ​នោះបាន​រងរបួស​ស្រាល​។​
ក្រោយពេល​កើតហេតុ យុវជន​ដែល​ជិះ​ម៉ូតូ​បង្កហេតុ​ហើយ​រងរបួស​ធ្ងន់​នោះ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ រីឯ​បុរស​ជិះ​ម៉ូតូ​រងគ្រោះ ដែល​របួសស្រាល​នោះ ត្រូវបាន​សាច់ញាតិ​ដឹក​យកទៅ​លាង​របួស​នៅ​មន្ទី​ពេទ្យ​ឯកជន​ក្បែរ​កន្លែងកើតហេតុ​។ ក្រោយមក​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង រួច​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​នោះ ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ដ្ឋា​ន​ខណ្ឌ​ជ្រោយចង្វារ រងចាំ​ដោះស្រាយ​តាម​ក្រោយ​៕​ដោយៈ​ជី​ម ភា​រ៉ា​