ភ្នំពេញ ជនសង្ស័យម្នាក់ក្នុងចំនោមប័ក្ខពួក៨នាក់ត្រូវបានកម្លាំងនគរបាលល្បាតប៉ុស្តិ៍ចោមចៅធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេបានដេញវាយប៉ុនប៉ងប្លន់ម៉ូតូពីជនរង កាលពីវេលាម៉ោង២១យប់ថ្ងៃទី២ខែមីនា ឆ្នាំ២០១៦ នៅចំណុចគោលដៅ២៤ម៉ោង តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះចាន់ ជូកា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបកម្មរោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកប័ក្ខពួកដែលគេចខ្លួនទី១ឈ្មោះពេជ្រ ទី២ឈ្មោះពៅ ទី៣ឈ្មោះតុលា ទី៤ឈ្មោះរាជ្យ រីឯ២នាក់មិនស្គាល់ឈ្មោះឡើយ។
តាមសំដីលោកមេប៉ុស្តិ៍ចោមចៅបានអោយដឹងថានៅមុនពេលកើតហេតុរួបគាត់បានដឹកនាំកម្លាំងល្បាតពួនស្ទាក់កាពាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភ្លាមនោះស្រាប់តែឃើញជនសង្ស័យមានគ្នា៨នាក់ជិះម៉ូតូ៣គ្រឿង បានដេញវាយទៅលើយុវជនរងគ្រោះមានគ្នា៣ទៅ៤នាក់ឡើងត្រសាចតាមដលផ្លូវដោយឃើញដូចនោះលោកក៏បានបញ្ជាកម្លាំងចុះទៅអន្តរាគមន៍ភ្លាមនិងឃាត់បានម្នាក់ចំណែកប័ក្ខពួកផ្សេងទៀតរត់បាត់ស្រមោល។ ដោយឡែកជនរងគ្រោះក៏ជិះម៉ូតូទៅបាត់ដែរ។
ក្រោយពេលឃាត់ខ្លួននគរបាលបានឆែកឆេនៅលើដងខ្លួនជនសង្ស័យក៏រកឃើញដែកសម្រាប់ឆ្កឹះសោចំនួន៣ទើបនាំខ្លួនមកទីស្នាក់ការនគបាលប៉ុស្តិ៍ចោមចៅដើម្បីសួនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថារួបគេធ្លាប់លួចម៉ូតូរបស់ប្រជាពលរដ្ឋចំនួន១០លើករួចមកហើយ។
បន្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅក៏សាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការតាមនិតិវិធីច្បាប់ និងតាមស្រាវជ្រាវរកប័ក្ខពួកបន្ថែមទៀត។ ដោយៈជីម ភារ៉ា




































