​ ​គោយន្ត​កិនស្រូវ​កែឆ្នៃ​បើក​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​គៀប​បាក់ជើង​ព្រូ​ខាងស្តាំ​ចំនួន​២​កំណាត់

0

ខេត្ត​មណ្ឌល​គី​រី​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ដោយ​គោយន្ត​កិនស្រូវ​កែឆ្នៃ​មួយគ្រឿង ដោយ​អ្នកបើកបរ​មិនមាន​ការប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ បាក់ជើង​ព្រូ​ខាងស្តាំ​ចំនួន​២​កំណាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​នឹង​៣០​នាទី ថ្ងៃទី​០២​ខែ​មិនា​ឆ្នាំ​២០១៦​នេះ ត្រង់ចំណុច​ស្ពាន​យោល​ស្ថិតនៅ​ក្នុងភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី​។
​តាម​ប្រភពព័ត៌មាន​ពី​អ្នកឃើញ​ហេតុការណ៍​ខាងលើ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ខាងលើ​ឈ្មោះ កើត សា​មិត្ត ភេទ​ប្រ​អាស​យុ​៥០​ឆ្នាំ ជា​ជនជាតិខ្មែរ រស់នៅ​ក្នុងភូមិ​ក្បាលជ្រោយ ឃុំ ស្រែ​ហ៊ុយ​ស្រុក​កោះ​ញែក ចំណែក​អ្នកបើកបរ ឈ្មោះ ពី​ន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជា​ជនជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។​
​ប្រភពព័ត៌មាន​ពី​អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​បន្តទៀតថា ករណី​គ្រោះថ្នាក់​ខាងលើនេះ​បណ្ដាលមកពី​អ្នកបើកបរ​គ្មាន​ការ​ប្រុង​ប្រ​យ​ត្ន័​ទើប​មាន​ហេតុ​ការ​នេះ​កើតឡើង​ជាយៈថាហេតុ ក្រោយមក​ជនរងគ្រោះ​ត្រូវបាន​ដឹកជញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តរតនៈគិរី​។
​បច្ចុប្បន្ន គោយន្ត​កែឆ្នៃ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច អូស​យកមក​ថែរក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុ​កោះ​ញែក​ទុក​បណ្ដោះអាសន្ន​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

​ដោយ​  ប៊ូ​ស្រា​

photo_2016-03-03_07-46-44 photo_2016-03-03_07-46-41 photo_2016-03-03_07-46-38 photo_2016-03-03_07-46-35