លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ថាថា​បទល្មើស​ព្រហ្មទណ្ឌ​បាន​កើនឡើង​ចំនួន​៧​ករណី​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៤

0

​មណ្ឌលគិរី​៖ សភាពការណ៍​សន្តិសុខ បទល្មើស និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្តមណ្ឌលគិរី ឆ្នាំ​២០១៥​នាពេល​កន្លងមកនេះ បទល្មើស​ព្រហ្មទណ្ឌ​បាន​កើតឡើង​ចំនួន​៣២​ករណី បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤ មានការ​កើនឡើង​ចំនួន​០៧​ករណី ស្មើនឹង​៨២​ភាគរយ ក្នុងនោះ​បទឧក្រិដ្ឋ​ចំនួន​១១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥​នាក់ របួស​ចំនួន​៣​នឹងរង​គ្រោះ​ចំនួន​៣​នាក់ ចំណែក​បទល្មើស​ម​ជ្ឈឹ​ម​កើតឡើង​ចំនួន​២១​លើក បណ្តាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​៨​នាក់ បាត់បង​ថវិកា​នឹង​សំភារៈ​មួយចំនួន​ផងដែរ នេះ​បើតាម​ប្រសាសន៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី​០២​ខែ​មិនា​ឆ្នាំនេះ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប កម្លាំង នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី បាន​ចុះបង្ក្រាប​ចំនួន​៣០​ករណី ស្មើនឹង​៩៣​ភាគរយ (​ស្ទើ​តែ​ទាំងស្រុង​)​ដោយ​photo_2016-03-03_07-47-00 photo_2016-03-03_07-46-56 photo_2016-03-03_07-46-51ឃាត់​បាន​ខ្លួន​ជនសង្ស័យ​ចំនួន​៥៨​នាក់ ក្នុងនោះ​ស្លាប់​ចំនួន​១​នាក់ របួសធ្ងន់​ចំនួន​១​នាក់​នឹង​រឹបអូស​វត្ថុតាង​បាន​មួយចំនួន ព្រមទាំង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ រីឯ​គ្រោះថ្នាក់​ចរាចរ​នៅ​ទូ​ទាំ​ខេត្តមណ្ឌលគិរី មាន​ចំនួន​៥៦​លើក បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤​មាន​ចំនួន​ស្មើគ្នា ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៣​នាក់ រងរបួស​ធ្ងន់​ចំនួន​៥៦​នាក់ រងរបួស​ស្រាល​ចំនួន​២៥​នាក់ ព្រមទាំង​បណ្តាល​ឲ្យ​ខូច​យានយន្ត នឹង​សំភារៈប្រើប្រាស់​មួយចំនួន​ផងដែរ ។​
​ពាក់ព័ន្ធ​ទៅនឹង​សភាពការណ៍​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ដែលមាន​ខេត្ត​ចំនួន​៣ នៃធារណរដ្ឋ​សង្គមនិយម​វៀតណាម ពុំមាន​អ្វី​កើតឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាគី​ទាំងសងខាង​ឡើយ​៕​